លោក Bidenនឹងលាគ្នាជាលើកចុងក្រោយនៅកិច្ចប្រជុំកំពូល APEC និង G20 ក្រោមស្រមោលរបស់លោក Trump

2024/11/15 05:45:46 pm        45

ប្រធានាធិបតីសហរដ្ឋអាមេរិលលោក Joe Biden ធ្វើដំណើរទៅកាន់ទីក្រុង Lima ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការលាគ្នាជាលើកចុងក្រោយជាមួយក្រុមមេដឹកនាំពិភពលោក ក្រោយរយៈពេលជាង ៥០ឆ្នាំនៅក្នុងឆាកនយោបាយសហរដ្ឋអាមេរិក ប៉ុន្តែបុរសម្នាក់ដែលគាត់ព្យាយាម តែពុំបានសម្រេចក្នុងការវិលត្រឡប់មកកាន់អំណាចវិញនោះគឺលោកប្រធានាធិបតីជិតចូលកាន់អំណាច Donald Trump ទំនងជាផ្តោតសំខាន់លើជំនួបជាច្រើន ។

លោក Bidenនឹងមានជំនួបឯកជនជាមួយប្រធានាធិបតីចិនលោក Xi Jinping និងប្រមុខរដ្ឋមកពីជប៉ុន កូរ៉េខាងត្បូង និងប្រេស៊ីល អំឡុងជំនួបកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) នៅក្នុងប្រទេសប៉េរូ និងកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20 នៅក្នុងប្រទេសប្រេស៊ីល ។

មន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋបាលលោក Bidenនិយាយថា ជំនួបកំពូលរយៈពេល ៦ថ្ងៃនេះ ពុំត្រូវបានគេរំពឹងថានឹងផ្តល់ជាកិច្ចព្រមព្រៀងថ្មីសំខាន់ៗណាមួយនោះឡើយ បើទោះបីជាពួកគេផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងសម្ព័ន្ធមិត្តសកលក៏ដោយ ។

គួរឲ្យដឹងថា លោក Trump បានផ្តួលលោកស្រីអនុប្រធានាធិបតី Kamala Harris គឺជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ៥ ខែវិច្ឆិកា កន្លងទៅ ក្រោយរូបលោកសន្យាចំពោះពលរដ្ឋអាមេរិកថា លោកនឹងដំឡើងពន្ធលើការនាំចូលទាំងអស់ ក្នុងនោះការដំឡើងពន្ធខ្ពស់ជាងគេលើទំនិញចិន ហើយនិងបង្ហាញសញ្ញាបន្ធូរបន្ថយការគាំទ្ររអ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ។

ដោយឡែក លោក Biden ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ ២០២០ បានព្យាយាមបង្កើតឡើងវិញនូវសម្ព័ន្ធភាពដែលបានជាប់គាំង អំឡុងអាណត្តិដំបូងរបស់លោក Trump និងព្យាយាបង្ហាញពិភពលោកថា សហរដ្ឋអាមេរិកនៅតែរក្សាការចូលរួមនៅឯនាយព្រំដែនរបស់ខ្លួន ។ លោកបានពង្រឹង និងបង្កើនកម្លាំងអង្គការណាតូ ហើយនិងធ្វើការប្រឆាំងជាមួយចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការបង្កើតសម្ព័ន្ធភាពពហុភាគីនៅអាស៊ី ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm