ពលរដ្ឋប៉ាគីស្ថានអំពាវនាវឲ្យទប់ស្កាត់កង្វក់បរិយាកាស ស្របពេលផ្សែងអ័ព្ទពុលហ៊ុព័ទ្ធទីក្រុង Lahore

2024/11/15 06:01:59 pm        35

ទីក្រុង Lahore ដែលជាទីក្រុងធំបំផុតទី ២របស់ប៉ាគីស្ថាន បន្តហ៊ុព័ទ្ធដោយដោយផ្សែងអ័ព្ទពុលយ៉ាងក្រាស់កាលពីថ្ងៃព្រហស្បតិ៍ បង្កឲ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់ពួកគេ ។

វិបត្តិផ្សែងអ័ព្ទឥតស្រាកស្រាន្ត បណ្តាលមកពីការបំភាយឧស្ម័នរថយន្ត កង្វក់ខ្យល់បណ្តាលមកពីឧស្សាហកម្ម និងការដុតកាកសំណល់កសិកម្ម បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ បង្ខំឲ្យមានការអំពាវនាវបន្ទាន់ឲ្យរដ្ឋាភិបាលចាត់វិធានការភ្លាមៗ ដើម្បីកាត់បន្ថយកង្វក់បរិយាកាស និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

លោក Abdullah Fadil គឺជាអ្នកតំណាងមូលនិធិកុមារអន្តរជាតិ UNICEF បាននិយាយថា កុមារជាង ១១លាននាក់ ក្រោមអាយុ ៥ឆ្នាំ ស្ថិតក្នុងគ្រោះថ្នាក់ ។

លោកបានបង្ហាញក្តីបារម្ភផងដែរចំពោះការបិទសាលារៀន ធ្វើឲ្យអាក់ខានដល់ការសិក្សារបស់សិស្ស ហើយលោកនិយាយថា សាលារៀនភាគច្រើនពុំបានតម្រូវឲ្យមានការសិក្សាតាមអនឡាញនោះទេ ។

គុណភាពខ្យល់នៅក្នុងទីក្រុង Lahoreដែលជារដ្ឋធានីរបស់ខេត្ត Punjab កាន់តែធ្ងន់ធ្ងរខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបច្ចុប្បន្នក្លាយជាទីក្រុងកង្វក់បរិយាកាសដ៏អាក្រក់បំផុតនៅលើពិភពលោក ។

ក្រុមគុណភាពខ្យល់ស្វីស IQAir បានចាត់ថ្នាក់គុណភាពខ្យល់របស់ទីក្រុងមួយនេះ ថាគ្រោះថ្នាក់ខ្លាំងជាមួយកម្រិត AQI ចំនួន ១៥៨១ អំឡុងពេលថ្ងៃ និងកម្រិត ១២៣៦ អំឡុងពេលល្ងាច កាលពីថ្ងៃព្រហស្បតិ៍ ។

ខេត្ត Punjab បានដាក់ការស្តីបន្ទោសកង្វក់បរិយាកាសនេះលើកង្វក់ខ្យល់ចេញពីប្រទេសឥណ្ឌា ជាទីដែលតំបន់ភាគខាងជើងរបស់ពួកគេ កំពុងជួបគុណភាពខ្យល់ដ៏គ្រោះថ្នាក់ខ្លាំងផងដែរ ។

តំបន់ជាច្រើននៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ហ៊ុព័ទ្ធដោយផ្សែងអ័ព្ទពុលរាល់រដូវរងា ពេលដែលខ្យល់ត្រជាក់ទាក់ជាប់ធូលី ការបំភាយឧស្ម័ន និងផ្សែងចេញពីការដុតកាកសំណល់កសិដ្ឋាន ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm