នៅថ្ងៃសុក្រនេះ ព្យុះទីហ្វូង Usagi បានថមថយកម្លាំងភ្លាមៗ ក្រោយវាយប្រហារទីក្រុងជាច្រើននៅភាគខាងជើងប្រទេសហ្វីលីពីន និងនាំមកជាមួយខ្យល់បក់ខ្លាំង ស្របពេលដែលក្រុមអាជ្ញាធរប្រឈមនឹងព្យុះមួយទៀត ដែលអាចវាយប្រហាររដ្ឋធានីម៉ានីលនៅចុងសប្តាហ៍នេះ ។
ព្យុះ Usagi ដែលគេស្គាល់ក្នុងស្រុកថា Ofel បានបង្កើនកម្លាំងរបស់វាក្លាយទៅជាមហាព្យុះទីហ្វុង ពេលដែលវាបោកបក់ដល់ដីគោកនៅទីក្រុង Baggao ខេត្ត Cagayan កាលពីរសៀលថ្ងៃព្រហស្បតិ៍ ។
ទីភ្នាក់ងារឧតុនិយមហ្វីលីពីន PAGASA បាននិយាយថា ចាប់តាំងពីពេលនោះមក ព្យុះ Usagi បានថមថយកម្លាំងរបស់វាវិញ ហើយបច្ចុប្បន្នកំពុងបោកបក់ឆ្ពោះទៅកាន់កោះតៃវ៉ាន់ ។
ព្យុះ Usagi គឺជាព្យុះស៊ីក្លូនទី ១៥ វាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ ។
ក្រុមមន្រ្តីបានប្រឈមរួចទៅហើយព្យុះមួយទៀត គឺព្យុះទីហ្វុង Man-yi ដែលអាចវាយប្រហារទីក្រុងភាគខាងកើត រួមទាំងរដ្ឋធានីម៉ានីល នៅចុងសប្តាហ៍នេះ ពេលដែលវាកំពុងបង្កើនកម្លាំងព្យុះនៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ៕


