ធនាគារពិភពលោក៖ ជម្លោះអ៊ីស្រាអែល និងហេសបូឡា ធ្វើឲ្យលីបង់ខាតបង់ប្រាក់ ៨,៥ពាន់លានដុល្លារ

2024/11/15 07:03:22 pm        50

ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែវិច្ឆិកា) បាននិយាយថា ជម្លោះដែលកំពុងមាន រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបណ្តាលឲ្យមានការខូចខាត និងការខាតបង់ជាទឹកប្រាក់ចំនួន ៨,៥ពាន់លានដុល្លារដល់ប្រទេសលីបង់ ដោយតួលេខចុងក្រោយត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់ នៅពេលដែលជម្លោះនេះនៅតែបន្តទៅមុខឥតថមថយ។

ដោយត្រូវបានបញ្ឆេះដោយភ្លើងសង្រ្គាម នៅតំបន់ហ្កាហ្សា ជម្លោះបាន និងកំពុងផ្ទុះឡើងជិត ១ឆ្នាំ មុនពេលដែលអ៊ីស្រាអែល បានបន្តការវាយលុក ក្នុងខែកញ្ញា ដោយបានសន្ធាប់លើប្រទេសលីបង់ដោយការវាយប្រហារតាមអាកាស និងបញ្ជូនកងទ័ពចូលទៅភាគខាងត្បូង។

បើតាមការប៉ាន់ប្រមាណ លីបង់ប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ៥,១ពាន់លានដុល្លារ ក្នុងរយៈពេល ១២ខែ ដោយភាគច្រើនបំផុតដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម។ ហើយការវាយតម្លៃការខូចខាត និងការបាត់បង់ដែលធ្វើឡើងដោយធនាគារពិភពលោក បានឲ្យដឹងថា ការខូចខាតជាក់ស្ដែងដោយផ្ទាល់ នៅលីបង់ មានចំនួនយ៉ាងហោចណាស់ ៣,៤ពាន់លានដុល្លារ។

ការវិភាគបានព្យាករថា GDP (ផលិតផលក្នុងស្រុកសរុប) ជាក់ស្ដែងរបស់ប្រទេសលីបង់ នឹងធ្លាក់ចុះយ៉ាងតិច ៥,៧ភាគរយ នៅឆ្នាំ២០២៤ ដោយសារជម្លោះនេះ បើប្រៀបធៀបទៅនឹងកំណើន ០,៩ភាគរយ នៅក្នុងសេណារីយោគ្មានជម្លោះ ជាចំនួនដ៏ខ្ពស់ សម្រាប់ប្រទេសមួយ ដែលនៅតែមិនទាន់មានភាពនឹងន ដោយសារផលប៉ះពាល់នៃការដួលរលំហិរញ្ញវត្ថុរយៈពេល ៥ឆ្នាំកន្លងទៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm