មន្ត្រីអ៊ីរ៉ង់៖ លោក Elon Musk បានជួបឯកអគ្គរដ្ឋទូតអ៊ីរ៉ងប្រចាំនៅអង្គការសហប្រជាជាតិ

2024/11/15 08:56:50 pm        106

លោក Elon Musk ទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានជួបឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុង New York ជាជំនួបដែលមន្ត្រីអ៊ីរ៉ង់ ២រូប បានពណ៌នាថា ជាការពិភាក្សា អំពីវិធីកាត់បន្ថយភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

មន្ត្រីអ៊ីរ៉ង់ទាំង ២រូបនោះ បាននិយាយថា ជំនួប រវាងលោក Musk និងឯកអគ្គរដ្ឋទូត លោក Amir Saeid Iravani មានរយៈពេលជាង ១ម៉ោង ហើយបានធ្វើឡើង នៅទីកន្លែងសម្ងាត់មួយ។ ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យជជែក អំពីគោលនយោបាយនេះជាសាធារណៈ មន្ត្រីទាំងនោះ បានពណ៌នាកិច្ចប្រជុំនេះថា ជា «សញ្ញាវិជ្ជមាន» និង «ដំណឹងល្អ»។

នៅពេលត្រូវបានសួរថា តើមានការជួបគ្នាបែបនេះដែរ ឬអត់នោះ លោក Steven Cheung នាយកផ្នែកទំនាក់ទំនងរបស់លោក Trump បាននិយាយថា៖ «យើងមិនធ្វើអត្ថាធិប្បាយ ជុំវិញរបាយការណ៍នៃកិច្ចប្រជុំឯកជនដែលបានកើតឡើង ឬមិនបានកើតឡើងនោះទេ»។ ចំណែកលោក Musk មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។

គួរបញ្ជាក់ថា លោក Musk បានលេចមុខឡើង ក្នុងនាមជាពលរដ្ឋគ្មានមុខងារសាធារណៈដ៏មានឥទ្ធិពលបំផុត នៅក្នុងដំណើរការផ្ទេរអំណាចរបស់លោក Trump ហើយបានមានវត្តមាននៅក្នុងការសម្ភាសន៍ការងារស្ទើរតែទាំងអស់។ អំឡុងការសន្ទនាតាមទូរសព្ទ កាលពីសប្តាហ៍មុន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោកប្រធានាធិបតីជាប់ឆ្នោត បានហុចទូរសព្ទទៅមហាសេដ្ឋីរូបនេះ។ លោក Musk បានដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់សមត្ថភាពទំនាក់ទំនងដល់អ៊ុយក្រែន អំឡុងពេលមានសង្គ្រាមជាមួយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm