អគ្គិភ័យ នៅផ្ទះអ្នកចូលនិវត្តន៍របស់អេស្ប៉ាញ សម្លាប់មនុស្ស ១០នាក់ នៅក្បែរទីក្រុង Zaragoza

2024/11/15 04:10:01 pm        50

រដ្ឋបាលក្នុងតំបន់ Aragon បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះអ្នកចូលនិវត្តន៍មួយកន្លែង នៅទីក្រុង Villafranca de Ebro ភាគខាងជើងប្រទេសអេស្ប៉ាញ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ (ទី១៥ ខែវិច្ឆិកា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់។

អ្នកនាំពាក្យរបស់រដ្ឋបាល ក្នុងតំបន់ បានប្រាប់ថា អគ្គិភ័យនេះបានចាប់ផ្តើមកើតឡើងនៅក្នុងលំនៅឋាន សម្រាប់មនុស្សចាស់ឈ្មោះ Jardines de Villafranca នៅវេលាម៉ោងប្រហែល ៥ព្រឹក ម៉ោងក្នុងស្រុក ហើយក្រុមពន្លត់អគ្គិភ័យ បានចំណាយពេល ២-៣ម៉ោង ទើបអាចពន្លត់អណ្ដាតភ្លើងបាន។

យ៉ាងណាក្ដី អ្នកនាំពាក្យរូបនោះ មិនអាចបញ្ជាក់បានថា តើជនរងគ្រោះទាំងអស់ សុទ្ធតែជាអ្នករស់នៅក្នុងផ្ទះអ្នកចូលនិវត្តន៍ ដែលមានមនុស្សចាស់ចំនួន ៨២នាក់នោះ ដែរ ឬយ៉ាងណា។ តែលោកបានបន្ថែមថា មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្សមួយចំនួនស្ថិតក្រោមការមើលថែ ដែលភាគច្រើនប៉ះពាល់ដោយការស្រូបផ្សែងចូលខ្លួន។

លោកបានឲ្យដឹងទៀតថា អ្នកពន្លត់អគ្គិភ័យដែលមកពីតំបន់ Zaragoza ជាទីក្រុងនៅចម្ងាយ ៣៥គីឡូម៉ែត្រ រថយន្តសង្គ្រោះបន្ទាន់ និងនគរបាល កំពុងស្ថិតនៅកន្លែងកើតហេតុ។ មូលហេតុនៃការឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am