អ្នកនាំពាក្យក្រសួងការពារជាតិចិនកាលពីថ្ងៃសុក្រសប្ដាហ៍នេះបានជំរុញឱ្យហ្វីលីពីនត្រឡប់ទៅរកផ្លូវត្រូវក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយ និងទង្វើបង្កហេតុនាពេលថ្មីៗនេះ របស់ភាគីហ្វីលីពីន អ្នកនាំពាក្យលោក ចាង ស៊ៀវកាង (Zhang Xiaogang) បាននិយាយថា ហ្វីលីពីនគួរតែបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយរឿងមិនពិត ហើយបដិសេធពីសកម្មភាពឯកតោភាគីណាមួយដែលអាចពង្រីក និងធ្វើឱ្យជម្លោះកាន់តែស្មុគស្មាញ។
លោកបាននិយាយថា ហ្វីលីពីន ដោយមានការឃុបឃិតជាមួយប្រទេសខាងក្រៅ បានធ្វើសមយុទ្ធយោធាជាញឹកញាប់នៅសមុទ្រចិនខាងត្បូង បានរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់។
លោក ចាង បាននិយាយថា យោធាចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ប្រឆាំងការរំលោភបំពាន និងការបង្កហេតុ ព្រមទាំងការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕


