ព្រះសីហនុ៖ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ថ្ងៃទី០២ នេះលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ចំនួនភ្ញៀវទេសចរបើធៀបនឹងឆ្នាំ ២០២៣ មានការកើតឡើង ចំពោះ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន១១០.០៧៥នាក់កើនឡើង៨,៩០% ក្នុងនោះ
•ភ្ញៀវជាតិ ១០៧.២៣៨នាក់ កើនឡើង៨,៩៧%
•ភ្ញៀវបរទេស ២,៨៣៧នាក់ កើនឡើង៦,០៩%
១.ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប ១០៨,៣៩០នាក់ កើនឡើង៤,៨៦% ក្នុងនោះ
•ភ្ញៀវជាតិ១០៦,៤០០នាក់ កើនឡើង៨,៣៩%
•ភ្ញៀវបរទេស១.៩៩០នាក់ ថយចុះ៩,៥៨%
២. មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិ០៤ជើង ស្មើនឹងភ្ញៀវសរុប៣៥២នាក់កើនឡើង៣០០% ក្នុងនោះ
. ភ្ញៀវជាតិ០៤នាក់ កើនឡើង ១០០%
. ភ្ញៀវអន្តរជាតិ ៣៤៨នាក់កើនឡើង៣១៤,២៨%
៣. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ១.៣៣៣នាក់កើនឡើង ១១២,៥៩% ក្នុងនោះ
•ភ្ញៀវជាតិ ៨៣៤នាក់ កើនឡើង២៥១,៨៩%
•ភ្ញៀវបរទេស ៤៩៩នាក់ កើនឡើង២៨,២៧% ៕









