រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅលើបុរីវប្បធម៌កោះសំពៅមាស

2024/11/16 06:09:22 pm        148

ពោធិ៍សាត់ ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីបុរាណមក និងដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបុរីវប្បធម៌កោះសំពៅមាស ដោយមាន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា អញ្ជើញជាអធិបតីភាពបើកពិធីនេះ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាបលរដ្ឋទាំងក្នុងខេត្តនិងក្រៅខេត្តយ៉ាងច្រើនកុះករ។

​លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថាការប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើបុរីវប្បធម៌កោះសំពៅមាសឆ្នាំនេះត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរ មានដូចជាពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូប ថ្វាយព្រះរតនៈត្រៃ និងបារមីគ្រប់ទិសទី ការបង្ហាញរបាំជូនពរ របាំទូកងនារី របាំប្រទីបខ្មែរ របាំអំបុកខ្មែរថែជាតិ ពិធីលើកដង្វាយថ្វាយព្រះខែ ពិធីសម្រក់ទៀនជ័យ តាមក្រុង-ស្រុកទាំង៧ ពិធីដាល់អំបុកជានិមិត្តរូប ពិធីអកអំបុក ពិធីដង្ហែរនិងបណ្តែតប្រទីប ពិធីបង្ហោះគោម រួមនិងការបាញ់កាំជ្រួច ព្រមទាំងមានប្រគុំតន្ត្រីរាំលេងកម្សាន្តផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងថា ពិធីបុណ្យអុំទូក គឺជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ជាតិជាច្រើនទៀត ដែលបុព្វបុរសខ្មែរយើងបានបង្កើតឡើងជាច្រើនសតវត្សមកហើយ។ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយជូនបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់ តែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ហើយយើងទាំងអស់គ្នាមានឱកាសជួបជុំរីករាយជាមួយគ្នាក្នុងពេលនេះ គឺដោយសារសុខសន្តិភាព ដូចនេះយើងត្រូវរួមសាមគ្គីភាពគ្នា បន្តអភិវឌ្ឍន៍ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm