លោកប្រធានាធិបតីចិន Xi Jinping លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំផ្សេងទៀតបានជួបជុំគ្នាកាលពីយប់ថ្ងៃសុក្រ ១៥ វិច្ឆិកា នៅវិមានជាតិសម្រាប់អាហារពេលល្ងាចដើម្បីបិទកិច្ចប្រជុំកំពូលសម្របសម្រួលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកលើកទី៣១ នៅរដ្ឋធានី លីម៉ា (Lima) ប្រទេសប៉េរូ។
តំណាងនៃបណ្តាខឿនសេដ្ឋកិច្ច APEC ត្រូវបានស្វាគមន៍ដោយការសម្តែងសិល្បៈនៅទីធ្លានៃវិមានជាតិ បន្ទាប់ពីកិច្ចប្រជុំលើកដំបូង ខណៈការវិលត្រឡប់របស់លោក Donald Trump បានគ្របដណ្ដប់លើកិច្ចពិភាក្សានៅជំនួបកំពូលនោះ។
ជំនួបទ្វេភាគី និងត្រីភាគីបានធ្វើឡើងពេញមួយថ្ងៃនៅក្រៅកិច្ចប្រជុំកំពូលនោះ។ លោក Biden បានជួបជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ខណៈព្យាយាមពង្រឹងវឌ្ឍនភាពការទូតរបស់ខ្លួន នៅចំពោះមុខរដ្ឋបាលលោក Trump ថ្មី ដែលមានក្ដីបារម្ភថាការវិលត្រឡប់ជាថ្មីរបស់លោកអាចប៉ះពាល់ដល់សម្ព័ន្ធភាពទូទាំងពិភពលោក។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានថ្លែងទៅកាន់ប្រធានកិច្ចប្រជុំកំពូលAPEC ហើយបានទទួលស្គាល់បញ្ហាប្រឈមនានារង់ចាំនៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំក្រោយ ដែលប្រទេសកូរ៉េខាងត្បូង នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដោយកត់សម្គាល់ពីបញ្ហាដែលបណ្តាលមកពីគោលនយោបាយគាំពារនិយម។
កិច្ចប្រជុំកំពូលនេះនឹងបិទនៅថ្ងៃសៅរ៍ ១៦ វិច្ឆិកានេះ ជាមួយនឹងកិច្ចប្រជុំចុងក្រោយរបស់មេដឹកនាំ និងនានា និងការថតរូបជុំមហាគ្រួសារAPEC។ លោក Biden និង Xi គ្រោងនឹងជួបពិភាក្សាគ្នាបន្ទាប់ពីកិច្ចប្រជុំនេះ៕



