ទារកទើបកើតយ៉ាងហោចណាស់១០នាក់បានស្លាប់ក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យមួយនៅឥណ្ឌា

2024/11/16 06:45:04 pm        87

ក្រុមអាជ្ញាធរបាននិយាយថា អគ្គិភ័យបានឆាបឆេះបន្ទប់ថែទាំទារកទើបកើតក្នុងមន្ទីរពេទ្យមួយនៅភាគខាងជើងប្រទេសឥណ្ឌា ដោយបានសម្លាប់ទារកទើបនឹងកើតចំនួន១០ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។  

អគ្គិភ័យបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Jhansi ក្នុងរដ្ឋ      ឩតាប្រទេស (Uttar Pradesh)របស់ប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា អណ្តាតភ្លើងបានរាលដាលយ៉ាងលឿនទូទាំងបន្ទប់ថែទាំទារកជាទីដែលទារកចំនួន៥៥ នាក់កំពុងត្រូវបានថែទាំ។ លោក Bimal Kumar Dubey មន្ត្រីក្នុងតំបន់បាននិយាយថា ទារកចំនួន ៤៥នាក់ត្រូវបានជួយសង្គ្រោះ និងកំពុងទទួលការថែទាំសុខភាព។ 

គេមិនទាន់ដឹងច្បាស់ទេ ថាមូលហេតុអ្វីបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ។ លោក Brajesh Pathak ឧបនាយករដ្ឋមន្ត្រីប្រចាំរដ្ឋនេះ បានទៅកាន់មន្ទីរពេទ្យកើតហេតុ និងជួបជាមួយក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃសៅរ៍នេះ ។ លោកបានសន្យាគាំទ្ររដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ហើយបានសន្យាថានឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់។

លោកថាយើងនឹងកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ហើយចាត់វិធានការយ៉ាងតឹងរ៉ឹង។ រដ្ឋាភិបាលឈរនៅជាមួយគ្រួសារទាំងឡាយក្នុងគ្រាលំបាកនេះ។

ពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ បន្ទប់ថែទាំកុមារត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ក្រុមអ្នកជួយសង្គ្រោះត្រូវទម្លាយបង្អួចដើម្បីទៅដល់ទារកទើបនឹងកើតទាំងនោះ។ អ្នកឃើញហេតុការណ៍បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមប្រហែល ៣០ នាទីបន្ទាប់ពីអគ្គិភ័យ ដែលពន្យារពេលកិច្ចខិតខំប្រឹងប្រែងជម្លៀស៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        1
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm