បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់

2024/11/17 04:07:59 am        256

មណ្ឌលគិរី៖ លំហូរនៃភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ត្រូវបានសង្កេតឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយផ្អែកលើវិសាលភាពយ៉ាងធំធេងលើវិស័យទេសចរណ៍នេះខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាង៥ម៉ឺននាក់ ឲ្យមកលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះប្រខែនិងអកអំបុក

គេសង្កេតឃើញថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករសប្បាយរីករាយជាមួយការគយគន់ទេសភាពធម្មជាតិ ស្រូបយក ខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំ ក៏ដូចជាទស្សនាទឹកជ្រោះដ៏ស្រស់ត្រកាល ។ ហើយក្រៅពីនោះ ខេត្តមួយនេះក៏បានទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើនផងដែរ ដោយការកម្សាន្តព្រៃ ទស្សនា និងស្វែងយល់ពីទំនៀមទំលាប់វប្បធម៌ ក៏ដូចជាការរស់នៅរបស់បងប្អូន ជនជាតិដើមភាគតិច ។

សម្រាប់ភ្ញៀវទេសចរមកកម្សាន្តខេត្តមណ្ឌលគិរី មានតំបន់ទេសចរណ៍យ៉ាងច្រើនចាំទទួល ដូចជារមណីយដ្ឋានវប្បធម៌ ភ្នំដោះក្រមុំ ដែលជាកន្លែងទីសក្ការៈបូជាដ៏សក្តិសិទ្ធរមណីយដ្ឋានសមុទ្រឈើ រមណីយដ្ឋានទឹកជ្រោះដំណាក់ស្ដេច ចំការកាហ្វេ ភ្នំណាំលៀ ភ្នំសាងស្នេហ៍ ភ្នំអណ្ដូងស្នេហ៍ ទឹកជ្រោះប៊ូស្រា ហើយអ្វីដែលកាន់តែពិសេសគឺពិធីប្រណាំងទូក និងសមទ្ធិផល ថ្មីៗជាច្រើនដែលទើបបង្កើតឡើង ។

អ្នកទេសចរបានលើកឡើងថា អ្វីដែលពួកគេប្លែកអារម្មណ៍ជាមួយខេត្តមណ្ឌលគិរី គឺជាសមិទ្ធិផលថ្មីៗជាច្រើនរបស់ ដែលលេចចេញជារូបរាងក្នុងរយៈពេលដ៏ខ្លី បង្ហាញឲ្យឃើញអំពីវឌ្ឍនៈភាពរបស់ខេត្តយ៉ាងឆាប់រហ័ស ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងថា គិតត្រឹមរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរីសរុបចំនួន ៥២,៧៩៣នាក់ កើនឡើង៦៤,០៧% ក្នុងនោះភ្ញៀវជាតិចំនួន ៥២,១៨៧នាក់ កើនឡើង៦៣,៤៩% ភ្ញៀវបរទេសជាង៦០០នាក់ កើនឡើង១៣៤,៨៨% ។

កំណើនភ្ញៀវទេសចររបស់ខេត្តមណ្ឌលគិរី ក៏បង្ហាញឲ្យឃើញអំពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើឲ្យសេដ្ឋកិច្ចជាតិដំណើរការយ៉ាងល្អ ប្រជាពលរដ្ឋសុខសាន្តមានធនធានគ្រប់គ្រាន់ សម្រាប់ការការដើរលេងកម្សាន្ត ៕

អ៊ិត ភីរុណ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm