លោក Xi សន្យាធ្វើការជាមួយលោក Trump ពេលលោកជួបលោក Bidenនៅប្រទេសប៉េរូ

2024/11/17 04:36:53 pm        59

 កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាធ្វើការជាមួយរដ្ឋបាលជិតកាន់អំណាចសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ពេលដែលរូបលោកមានជំនួបជាលើកចុងក្រោយជាមួយលោកប្រធានាធិបតីជិតចាកចេញពីតំណែង Joe Biden ដើម្បីពិភាក្សាលើជម្លោះសំខាន់ៗ ចាប់ពីឧក្រិដ្ឋកម្មវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត រហូតដល់បញ្ហាពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ និងបញ្ហារុស្ស៊ី ។

 លោក Biden បានជួបជាមួយលោក Xi រយៈពេលប្រហែល ២ម៉ោង នៅសណ្ឋាគាដែលមេដឹកនាំចិនរូបនេះស្នាក់នៅ នៅក្រៅកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ស្ថិតក្នុងទីក្រុង Limaរបស់ប្រទេសប៉េរូ និងជាកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៧ខែកន្លងមកនេះ ។

 លោក Xiនិយាយថា គោលដៅរបស់ចិនឲ្យមានទំនាក់ទំនងចិន-សហរដ្ឋអាមេរិកប្រកបដោយស្ថិរភាព សុខភាព និងចីរភាព ពុំផ្លាស់ប្តូរនោះទេ បន្ទាប់ពីការបោះឆ្នោត ហើយចិនត្រៀមខ្លួនធ្វើការជាមួយរដ្ឋបាលថ្មីសហរដ្ឋអាមេរិក ដើម្បីរក្សាការទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ។

 លោក Bidenនិយាយប្រាប់លោក Xiថា មេដឹកនាំទាំង ២ តែងតែពុំឯកភាពគ្នានោះទេ ប៉ុន្តែកិច្ចពិភាក្សារបស់ពួកគេ គឺស្មោះត្រង់ និងឥតងាករេ ។

 កិច្ចពិភាក្សានេះដែរ បានកើតមានឡើងរយៈពេល ២ខែ មុនពេលលោក Trumpឡើងកាន់អំណាច ។ 

លោក Trump បានសន្យាដំឡើងពន្ធ ៦០ភាគរយលើការនាំចូលទំនិញចិនរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកញ្ចប់វិធានការពាណិជ្ជកម្មអាមេរិកជាធំ ។ ទីក្រុងប៉េកាំង បានច្រានចោលជំហានទាំងនោះ ។

 ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ មានគម្រោងផងដែរ ដើម្បីតែងតាំងមនុស្សចូលចិត្តសង្រ្គាមវោហាសាស្រ្តលើចិន សម្រាប់តំណែងជាន់ខ្ពស់ជាច្រើន រួមទាំងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Marco Rubio ជារដ្ឋមន្រ្តីការបរទេស និងតំណាងរាស្រ្ត Mike Waltz ជាទីប្រឹក្សាសន្តិសុខជាតិ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm