យោធាអ៊ីស្រាអែល និយាយថា ពួកគេបានបាញ់ស្កាត់ដោយអន្លើកាំជ្រួចផ្លោងចំនួន ១០គ្រាប់ ដែលបានបាញ់ចេញពីប្រទេសលីបង់កាលពីថ្ងៃសៅរ៍ នៅតំបន់ឆកសមុទ្រ Haifa ។
ស៊ីរ៉ែន បានបន្លឺឡើងកាលពីយប់ថ្ងៃសៅរ៍នៅទីក្រុង Haifa ។ រូបភាពវីដេអូឃ្លីបឃើញវិហារជ្វីហ្វ និងអគារជុំវិញ រងការខូចខាតដោយសារការវាយប្រហារ ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមជើងគោក និងតាមច្រកអកាសលើគោលដៅរបស់ក្រុមហេសបូឡាកាលពីចុងខែកញ្ញាកន្លងទៅ ក្រោយជម្លោះឆ្លងកាត់ព្រំដែនអស់រយៈពេលជិត ១ឆ្នាំ ស្របពេលមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមហេសបូឡា នៅតែបន្តវាយប្រហារដោយគ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល ហើយសកម្មប្រយុទ្ធរបស់ពួកគេ បានធ្វើសង្រ្គាមជើងគោកជាមួយទាហានអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់ ៕


