អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់លោក Yahya Saree និយាយថា កងកម្លាំងរបស់លោកបានវាយប្រហារគោលដៅសំខាន់នៅទីក្រុងកំពង់ផែសមុទ្រក្រហម Eilat របស់អ៊ីស្រាអែល ដោយប្រើប្រាស់យានដ្រូនជាច្រើនគ្រឿង ។
ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បើកកការវាយប្រហារលើគោលដៅដឹកជញ្ជូនអន្តរជាតិក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិការហូតមក ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សាស្រ្ទីប ។
នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ លោក Sarea និយាយថា ប្រតិបត្តិការទាំងអស់នេះ នឹងមិនបញ្ឈប់នោះទេ រហូតដល់ការឈ្លានពានបញ្ចប់ ការឡោមព័ទ្ធតំបន់ហ្កាហ្សាស្រ្ទីប ត្រូវបានដកចេញ ហើយនិងការឈ្លានពានលីបង់ បានបញ្ឈប់ ។
លោកបន្តថា កងកម្លាំងប្រដាប់អាវុធហ៊ូទីយេម៉ែន សូមកោតសរសើរចំពោះភាពរឹងប៉ឹងរបស់ជនប៉ាឡេស្ទីន និងពលរដ្ឋលីបង់ ជាការប្រឈមនឹងការឈ្លានពានរបស់អ៊ីស្រាអែល ហើយលោកសូមបញ្ជាក់ពីការបន្តរបស់ពួកយើងក្នុងការប្រតិប្តតិការសឹកប្រឆាំងនឹងសត្រូវអ៊ីស្រាអែល ក៏ដូចជារក្សាការបិទផ្លូវសមុទ្រ ។
សូមបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហ៊ូទី បានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកល បង្ខំឲ្យម្ចាស់នាវាប្តូរផ្លូវទឹកនៅឆ្ងាយពីផ្លូវកាត់តាមព្រែកជីកដ៏សំខាន់ Suez ហើយនិងធ្វើឲ្យមានការវាយប្រហារសងសឹកពីសហរដ្ឋអាមេរិក និងអង់គ្លេស ចាប់តាំងពីខែកុម្ភៈរហូតមក ៕
