មន្ទីរបរិស្ថានរាជធានីភ្នំពេញរៀបចំពិធីអបអរទិវាអនាម័យបរិស្ថានជាតិ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

2024/11/17 05:32:34 pm        114

ភ្នំពេញ ៖មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ បានរៀបចំពិធីអបរអសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១៦ខែវិច្ឆិកាម្សិលមិញ។ ពិធីនេះប្រព្រឹត្តិទៅ នៅសួនច្បារវត្តបទុមវតី ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ហួត ហៃ និងឯកឧត្ដម ឯក ឃុនដឿន ដែលឯកឧត្តមទាំងពីរជាអភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្រៅពីនេះ ក៍មានការអញ្ជើញចូលរួមពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាដើម។

នៅក្នុងអង្គពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ទិវាអនាម័យបរិស្ថានជាតិ ត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៣ខែវិច្ឆិកាឯណោះទេ ប៉ុន្តែដោយសារនៅរាជធានីភ្នំពេញ បានរៀបចំព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែវិច្ឆិកាម្សិលមិញ ហើយស្របទៅតាមសំណើររបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ទើបឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីបរិស្ថានរាជធានីភ្នំពេញរៀបចំទិវាអនាម័យបរិស្ថានជាតិ នៅថ្ងៃទី១៧ខែវិច្ឆិកានេះ ដើម្បីធ្វើការសម្អាតអនាម័យ រើសសំរាមដែលនៅសេសសល់ បន្ទាប់ពីព្រះរាជពីធីបុណ្យអុំទូកបានបញ្ចប់ទៅ។ បន្ថែមលើនេះ ឯកឧត្តមបានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដោយចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថានតាមរយៈការចូលរួមក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិនៅថ្ងៃនេះ។ ប្រជាពលរដ្ឋបន្តថា បរិស្ថានស្អាត ធ្វើឱ្យការរស់នៅមានផាសុខភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសជាកម្ពុជាផងដែរ។

 ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»។

 គួររំលឹកដែរថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងចលនាឱ្យប្រជាពលរដ្ឋ ព្រះសង្ឈ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ និងសហគ្រាសជាដើមនោះ សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង។ អត្ថបទ៖ទូច សោភណ្ឌ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm