ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញផ្កាថ្មធំបំផុតរបស់ពិភពលោកដែលអាចមើលឃើញពីទីវកាស ស្ថិតក្នុងដែនកោះសាឡូម៉ូន ។
ផ្កាថ្មដ៏ធំនេះ មានទំហំធំជាងផ្កាថ្មជាប់កំណត់ត្រាលើកមុនរហូតដល់ ៣ដង ហើយត្រូវបានគេជឿថា វាមានអាយុកាលប្រហែល ៣០០ឆ្នាំ ។
ក្រុមអ្នកវិទ្យាសាស្រ្តមកពីក្រុមស្រាជ្រាវ National Geographic Pristine Seas បានស្រាវជ្រាវសុខភាពបរិស្ថានដែនកោះសាឡូម៉ូន ពេលដែលពួកគេរកឃើញរបកគំហើញមួយនេះ ។
ពេលដែលលោក Manu San Felix គឺជាអ្នកថតរូបក្រោមបាតសមុទ្រ បានឃើញផ្កាថ្មមហាអស្ចារ្យនេះ លោកគិតថា វាគឺជានាវាលិច ដោយសារតែទំហំដ៏ធំរបស់វា ។
លោក Eric Brown គឺជាអ្នកជំនាញផ្កាថ្មរបស់ក្រុម National Geographic Pristine Seas និយាយថា របកគំហើញនេះ គឺជាការដាស់តឿនមួយពីសារៈសំខាន់របស់ផ្កាថ្មប៉ប្រះទឹក ហើយនិងតម្រូវការកើនឡើង សម្រាប់វិធានការសង្រ្គោះមហាសមុទ្ររបស់ពិភពលោក ៕



