អាហ្វហ្គានីស្ថាន៖ មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា វិបត្តិសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានអាចរុញដោលឲ្យមានវិបត្តិជនភៀសខ្លួន ដែលប៉ះពាល់ដល់ប្រទេសជិតខាងនានា ទួរគី និងអឺរ៉ុប។ មូលនិធិរូបិយវត្ថុអន្តរជាតិខាងលើនេះបានព្រមានថា សេដ្ឋកិច្ចនឹងធ្លាក់ចុះដល់ ៣០% នៅឆ្នាំនេះ ដែលនឹងជំរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ និងបណ្ដាលឲ្យមានវិបត្តិមនុស្សធម៌។

IMF បាននិយាយថា បណ្ដាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាននឹងរងគ្រោះខ្លាំងថែមទៀត ដោយសារពួកគេពឹងផ្អែកលើមូលនិធិសម្រាប់វិស័យពាណិជ្ជកម្មរបស់ខ្លួន។ តំបន់ព្រំដែនប្រទេសតាជីគីស្ថានបាននិយាយថា ខ្លួនមិនអាចទទួលយកជនភៀសខ្លួនច្រើនលើសពីនេះទៀតទេ។ ខណៈដែលទ្រព្យសម្បត្តិនៅបរទេសត្រូវបានបង្កក និងជំនួយមិនមែនមនុស្សធម៌ធំបំផុតត្រូវបានផ្អាក លំហូរសាច់ប្រាក់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានរាំងស្ទះទាំងអស់៕
អត្ថបទ៖ សុខមាន