រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធីអបអរសាទរទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលបានជ័យលាភីលេខ១

2024/11/17 11:53:32 pm        258

ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធី ដង្ហែរនិងអបអរសាទរ ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ពីចំនុចផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ រហូតដល់វត្តកែវវិជ័យ ស្រុកកណ្តៀង ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ផែនទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេប្រចាំប្រទេសឆ្នាំ២០២៤ ក្នុងពិធីប្រណាំង ទូក”ង” ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ។ 

បើតាមគណៈកម្មការទូក បានបញ្ជាក់ឱ្យដឹងថា ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ប្រើថេរៈវេលាសរុប ២៨នាទីនិង០៩វិនាទី សម្រាប់ការប្រកួតចំនួន០៦ជើងក្នុងរយៈពេល០៣ថ្ងៃ ហើយនេះជាលើកទី០៥ហើយ ដែល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន បានទទួលពាននិងជ័យលាភីលេខ១ ក្នុងការចូលរួមប្រកួតប្រណាំងនៅរាជធានីភ្នំពេញឧបត្ថម្ភគាំទ្រពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃកណៈអភិបាលខេត្ត ។ ទូក”ង”មួយគ្រឿងនេះ មានដើមកំណើតធ្វើនៅខេត្តព្រះវិហារ ធ្វើអំពីឈើគគីរ ដោយជាងឈ្មោះ ទ្រី ប៊ុនហៃ ប្រើពេលចំនួន៤៥ថ្ងៃ ទូកនេះមានបណ្តោយ៣៣ម៉ែត្រ មានចំណុះ៧៧នាក់ បន្ទាប់ពីធ្វើរួចរាល់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បច្ចុប្បន្នជាសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងលោកជំទាវ ជា ខេង បាននាំយក ទូក”ង”មួយគ្រឿងនេះ មកប្រគេនដល់ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដោយប្រសិទ្ធនាមទូកនេះឈ្មោះថា តេជោកែវវិជ័យបារមីចៅសែន ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ ។

គួរជម្រាបជូនដែរថា ក្នុងឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ បានបញ្ជូនទូក”ង”ចំនួន០៣គ្រឿង ទៅចូលរួមប្រកួតនៅភ្នំពេញ ជាលទ្ធផល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលជ័យលាភីលេខ១ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ , ទូក”ង” រាំងទិលសាគរសែនជ័យបារមីវត្តកញ្ជរខាងត្បូង ទទួលជ័យលាភីលេខ៦ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ និងទូក”ង” តេជោសែនជ័យបារមីឃ្លាំងមឿង ទទួលបានចំណាត់ថ្នាក់ ផែនលេខ១ ទូកអុំបុរស និងចំណាត់ថ្នាក់លេខ២៧ ផ្នែកល្បឿនលឿន ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យក្នុងការដឹកនាំគ្រប់គ្រងទូក”ង” តេជោកែវវិជ័យបារមីចៅសែន និងសូមអរគុណដល់គណៈកម្មការទូក ក្រុមកីឡាករទូកទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត រហូតដណ្តើមបានជ័យលាភីលេខ១ទូទាំងប្រទេស ដែលនេះជាកិត្តិយសយ៉ាងធំធេងសម្រាប់ខេត្តពោធិ៍សាត់ ហើយជ័យជម្នះនេះបានឆ្លុះបង្ហាញពីសាមគ្គីភាព រវាងប្រជាពលរដ្ឋ រដ្ឋបាលដឹកនាំខេត្ត និងព្រះសង្ឃ ជាមួយគ្នានេះឯកឧត្តម សង្ឃឹមថាអ្នកខេត្តពោធិ៍សាត់នឹងបន្តរួមគ្នា ធ្វើឱ្យទូកខេត្តពោធិ៍សាត់ ដណ្តើមបានជ័យជម្នះនៅឆ្នាំក្រោយៗទៀត ៕ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm