កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និង​ដៃគូ​អភិវឌ្ឍន៍​នៅ​លើពិភពលោកនៅក្នុងសន្និសីទ COP29 នាប្រទេសអាស៊ែបៃហ្សង់

2024/11/18 04:09:22 pm        198

ភ្នំពេញ៖ ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទ​កំពូល​លើក​ទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែ​ប្រួល​អាកាស​ធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានថ្លែងថា កម្ពុជាបានសិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយ និង​បណ្តា​ប្រទេស​ជាស​មាជិករដ្ឋភាគីUNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ច​ការងារ​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់ក្នុងនោះទី១​ គឺយើងរួមគ្នា ជាមួយ​បណ្តា​ប្រទេស​ដ៏ទៃទៀត ដៃលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហា ទប់​ស្កាត់ ការប្រែប្រួលអាកាសធាតុទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កំអោយ​លើស​ពី១,៥អង្សារ និងទី៣ គៀរគរ​ថវិកា ឱ្យបាន១០០ពានលានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយ​ដោយ​សារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរ​ការ​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី២៩ COP29 នៅអាស៊ែបៃហ្សង់ និងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែល​ចូល​រួម​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក ទៅលើការ​ទប់​ស្កាត់​ការ​កើន​ឡើង​កំដៅ​ផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុផង ។ ឯកឧត្តម គូសបញ្ជាក់បន្ថែម ថានៅក្នុងពេលបំពេញបេសកកម្មនៅក្នុងសន្និសីទ UNFCCC ក៏​និង​មាន​ជំនួបទ្វេភាគីបន្ថែមទៀត ដើម្បីគៀរគរ ការគាំទ្រ ដល់សកម្មភាព​របស់​កម្ពុ​ជា​ដើម្បី​យក​មក​ជំរុញ​ ក៏ដូចជាលើកស្ទួយកិច្ចការងារទាំងអស់នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុង​តែ​អនុវត្ត​យុទ្ធសាស្រ្ត​ចក្រា​វិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព។ ការចេញ​ដំណើរ​ទៅ​កិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងដើម្បីទំនាក់ទំនងជាមួយនិងដៃគូក្រៅប្រទេស ភាគីក្រៅ​ប្រទេស​ផង ក៏ដូចជាគៀរគរការគាំទ្រ ថវិកា ដើម្បីជំរុញធ្វើយ៉ាង​ណា​ឱ្យ​ភាព​ស្អាត និង​បៃតង​មាន​ចីរភាព តរៀងទៅ។ ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តីបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញាយក​ចិត្ត​ទុក​ដាក់ ត្រឹមតែវិស័យបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួម​ជា​មួយពិភពលោកក៏ដូចជាអង្គការដៃគូផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បានស្នើរសំឱ្យមានការយកចិត្តទុកដាក់ទៅលើការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយ​ធ្វើការពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបាន​រងផលប៉ះពាល់​ដល់​ប្រទេស​ដ៏ទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ។

សូមបញ្ចាក់ថា កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ ឱ្យ​បាន៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយ​គ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងធ្វើការងារលើកិច្ចការងារជាច្រើនជាជំហានៗ ដែល​មាន​ការ​ចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ នៅឆ្នាំ២០២៣ បាន​១​លាន​ដើម ហើយនៅឆ្នាំ២០២៥ខាងមុខនេះ និងឈានឡើងទៅប្រមាណចន្លោះ ពី២ ទៅ ៣លាន​ដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើម​ឈើ​នេះ​គឺ​ជា​កត្តា​សំខាន់​នៅ​ក្នុងការ​ស្រូប​យក​កាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជា​ឈាន​ឆ្ពោះទៅ​កាន់​អព្យាក្រិត្យ​កាបូន​នៅ​ឆ្នាំ​២០៥០។

គួរបញ្ជាក់ថា ការដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុមាន វិស័យចំនួន៦ គឺជា​វិស័យ​ដែល​ត្រូវ​យក​ចិតក្តទៅដល់ការបំពុលបរិស្ថាន ដល់ការកកើនឡើងកំដៅ និងការប្រែប្រួលអាកាសធាតុ ដែល​អង្គការសហប្រជាជាតិកំពុងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមាន៖ ទី១ វិស័យ​កសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤វិស័យឧស្សាហកម្ម ទី៥វិស័យគីមី និង​ទី៦​វិស័យ​សំរាម ជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm