វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-UN ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការ

2024/11/18 04:47:21 pm        191

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការជាតិ និងលោក Sardar Umar Alam តំណាងអ្នកសម្របសម្រួល អ.ស.ប ប្រចាំ​កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​ភាព​ជាដៃ​គូត្រី​ភាគី​ កម្ពុជា-កូរ៉េ-អសប នៅសាលា POK ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមពីសំណាក់ឧត្តមសីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈ​កម្មាធិការ​ជាតិ ​និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, ឧត្តមសេនីយ៍ទោ Yoshiharu​ មេ​បញ្ជាកា​រ កងពលតូចវិស្វកម្មលេខ៤ ជប៉ុន, ឧត្តមសេនីយ៍ត្រី Kim Tae Hoo មេបញ្ជាការកង​វិស្វកម្ម​កង​ទ័ពជើងគោក កូរ៉េ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។

នាឱកាសនោះដែរឧត្តមសីយ៍ទោ សែម រតនា បានថ្លែងថា ពិធីបើក​វគ្គ​ហ្វឹកហ្វឺន​​ភាពជាដៃគូ​ត្រីភាគី ស្ដីពីការប្រើប្រាស់វិស្វកម្មធុនធ្ងន់ ការយល់ដឹង អំពីគ្រោះថ្នាក់ នៃ គ្រឿងផ្ទុះ និងសង្គ្រោះ​លើ​ទីលាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ ដល់សិក្ខាកាមជាតិ និងអន្តរជាតិ ក្នុង​គោល​បំណង​ បង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយ​ការ​យល់​ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេល​ប្រតិបត្តិការ និង​នីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និង​ស្ទាត់​ជំនាញ​ដើម្បី​រួម​ចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ ខ.ភ.ម ដើម្បីគាំទ្រ​ដល់​ប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការរបស់បេសកកម្ម អ.ស.ប។

គម្រោងត្រីភាគីនេះគឺជាគំនិតផ្តួចផ្តើមរបស់លោក ស៊ីនហ្សូ អាបេ (Shinzo ABE) អតីត នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីការរក្សាសន្តិភាពនៅ ទីបញ្ជាការ អង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោល​បំណង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​បរិច្ចាគកងកម្លាំងឱ្យ ធ្វើការចល័តបានឆាប់រហ័ស និងមានគុណភាពខ្ពស់។

គម្រោងនេះ ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅអាហ្វ្រិកខាងកើត នាឆ្នាំ២០១៥ សំដៅ​លើក​កម្ពស់​សមត្ថភាពកម្លាំងរក្សាសន្តិភាពលើសសរស្ដម្ភវិស្វកម្ម វេជ្ជសាស្ត្រ និងស៊ី-ហ្វ័រ-អាយ-អេស-អ (C4ISR) (បញ្ជាការការត្រួតពិនិត្យ ទំនាក់ទំនង កុំព្យូទ័រ ចារកិច្ចយោធា ការឃ្លាំមើល និងការ​ត្រួត​ពិនិត្យ) និង សុវត្ថិភាព​ក្នុង​បន្ទាយ​តាម​ប្រព័ន្ធ​បច្ចេ​ក​វិទ្យា​តាម​រយៈ​ការ​ផ្តល់​វគ្គ​ហ្វឹក​ហ្វឺន និង​ការ​គាំទ្រ​ផ្នែកប្រតិបត្តិការ។

គម្រោងនេះក៏ត្រូវបានពង្រីកខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមាន៤ប្រទេសធ្វើជាម្ចាស់ផ្ទះវិលជុំ២ឆ្នាំម្តង ក្នុងនោះមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។ គម្រោងនេះក៏មានការចូលរួ​ម​គាំ​ទ្រ​ពី​អង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងសាធារណរដ្ឋកូរ៉េ។

ការធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ ក៏ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី។ រីឯហេដ្ឋារចនាសម្ព័ន្ធ ក៏បានដំណើរការសាងសង់ មាន​អគារ​ស្នាក់​នៅ​សាល​ប្រជុំ​អគារ​សិក្សា​ដែល​សឹង​តែ​រួច​រាល់​សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០២៦។

វគ្គហ្វឹកហ្វឺនត្រីភាគីអង្គការសហប្រជាជាតិ (UN TPP) ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គឺជាការ​ហ្វឹកហ្វឺន​បែប​ពហុសសរស្តម្ភ (Cross-Pillar) និងជាកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចំនួន​៤​ជាលើ​ក​ដំបូងរបស់កម្មវិធី TPP ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ចាប់​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ (៥សប្តាហ៍) នៅសាលា PKO ខេត្តកំពង់ស្ពឺ លើសសរស្តម្ភចំនួនបីរួមមាន​សសរ​ស្តម្ភ​ទី១ ជំនាញវិស្វកម្មហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម HEE (Heavy Engineering Equipment - Operators' Intermediate Course), សសរស្តម្ភទី២ ការយល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ផ្ទុះ EHAT (Explosive Hazard Awareness Training) សសរស្តម្ភទី៣ សង្គ្រោះលើ​ទីលាន FMAC (Field Medical Assistants Course)។

វគ្គនេះមានការចូលរួមពីសំណាក់មន្រ្តី អង្គការសហប្រជាជាតិយោធាចារ្យអូស្ត្រាលី ជប៉ុន និង​សាធារណ​រដ្ឋកូរ៉េ ព្រមទាំងមានសិក្ខាកាមមកពីប្រទេសចំនួន៨ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា៕ អត្តបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm