យោងតាមរបាយការណ៍ថ្មីរបស់គណៈកម្មាធិការពិសេសរបស់អង្គការសហប្រជាជាតិ សង្រ្គាមរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សា គឺពេញលក្ខណៈនៃអំពើប្រល័យពូជសាសន៍ រួមទាំងការស្លាប់ និងរបួសរបស់ជនស៊ីវិលយ៉ាងច្រើន និងការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធ។

លោក Federico Borello នាយករងប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ពន្យល់ពីមូលហេតុដែលលោកជឿថាអ៊ីស្រាអែលកំពុងព្យាយាមជម្លៀសប្រជាជនប៉ាឡេស្ទីនជាអចិន្ត្រៃយ៍។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា កុមារនៅតំបន់ហ្កាហ្សាបាននិងកំពុងស្លាប់ដោយសារផលវិបាកទាក់ទងនឹងការអត់ឃ្លាន ចាប់តាំងពីរដ្ឋាភិបាលអ៊ីស្រាអែលបានចាប់ផ្តើមប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រួសារនៅហ្កាហ្សាបានមើលឃើញកុមារ ក៏ដូចជាម្តាយមានផ្ទៃពោះ និងបំបៅដោះកូន កំពង់រងគ្រោះពីកង្វះអាហារូបត្ថម្ភ និងខ្សោះជាតិទឹកធ្ងន់ធ្ងរ និងមន្ទីរពេទ្យដែលមិនមានឧបករណ៍សម្រាប់ព្យាបាលអ្នកជំងឺ។

លោក Omar Shakir ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប៉ាឡេស្ទីនបាននិយាយថាការប្រើប្រាស់ភាពអត់ឃ្លានរបស់រដ្ឋាភិបាលអ៊ីស្រាអែលជាអាវុធនៃសង្រ្គាម បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ដល់ជីវិតកុមារនៅហ្កាហ្សា។អ៊ីស្រាអែលត្រូវបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាមនេះ បញ្ឈប់ការរងទុក្ខនេះ និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលដល់គ្រប់តំបន់ក្នុងដែនដីហ្កាហ្សា ដោយគ្មានការរារាំង។
ភាពជាដៃគូសម្របសម្រួលដោយអង្គការសហប្រជាជាតិនៃអង្គការអន្តរជាតិចំនួន ១៥និងទីភ្នាក់ងារអង្គការសហប្រជាជាតិដែលស៊ើបអង្កេតវិបត្តិភាពអត់ឃ្លាននៅហ្កាហ្សាបានរាយការណ៍កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ថា ភស្តុតាងទាំងអស់ចង្អុលទៅការបង្កើនល្បឿននៃការស្លាប់និងកង្វះអាហារូបត្ថម្ភទ្រង់ទ្រាយធំ ។ នៅតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែល៧០%នៃចំនួនប្រជាជនត្រូវបានគេប៉ាន់ប្រមាណថាកំពុងជួបប្រទះភាពអត់ឃ្លានដ៏មហន្តរាយ ហើយគ្រោះទុរ្ភិក្សអាចកើតឡើងគ្រប់ពេលវេលានៅចន្លោះពាក់កណ្តាលខែមីនា និងខែឧសភាឆ្នាំនេះ ។ គិតត្រឹមថ្ងៃទី១មេសា មនុស្ស៣២នាក់បានស្លាប់ រួបទាំងកុមារ២៨នាក់ នៅមន្ទីរពេទ្យភាគខាងជើងហ្កាហ្សាព្រោះតែអត់ឃ្លាន៕