ចិន ព្រមានអាមេរិកថា កោះតៃវ៉ាន់ និងលទ្ធិប្រជាធិបតេយ្យ គឺជាបន្ទាត់ក្រហមរបស់ទីក្រុងប៉េកាំង

2024/11/18 05:48:10 pm        102

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួ បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ វិច្ឆិកា) ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ប្រាប់សមភាគីអាមេរិក លោក ចូ បៃដិន ថា បញ្ហាកោះតៃវ៉ាន់ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិក្នុងការអភិវឌ្ឍ គឺជា "បន្ទាត់ក្រហម" សម្រាប់ប្រទេសចិន ហើយមិនត្រូវប្រលែងលេងនឹងដែនកំណត់នេះឡើយ។

លោក ស៊ី ក៏បានព្រមានសហរដ្ឋអាមេរិក កុំឱ្យចូលរួមក្នុងជម្លោះទ្វេភាគីលើប្រជុំកោះ និងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ឬ "ផ្ដល់ជំនួយ ឬគាំទ្រការបំផុសគំនិតដើម្បីបង្ករឿង" នៅក្នុងតំបន់នោះឡើយ។

សារព័ត៌មានស៊ីនហួបានបន្ថែមថា លោក ស៊ី បានបញ្ជាក់ប្រាប់លោក បៃដិន នៅក្រៅកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសប៉េរូថា៖ ចិន និងអាមេរិក អាចនឹងមានភាពរកាំរកូស ឬមើលឃើញទំនាក់ទំនងកាន់តែមានភាពតានតឹងខ្លាំងឡើងក្នុងនាមជាគូប្រជែង ប៉ុន្តែភាគីទាំងពីរក៏អាចធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងចំណងមិត្តភាពដោយការរាប់អានគ្នាទៅវិញទៅមកដោយចាត់ទុកគ្នាជាដៃគូ និងមិត្តភក្តិ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងអាមេរិក-ចិន មានភាពតានតឹងខ្លាំង បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងបញ្ហាកោះតៃវ៉ាន់ រួមទាំងការជ្រៀតជ្រែករបស់អាមេរិកក្នុងសមុទ្រចិនខាងត្បូង និងការដំឡើងពន្ធ ដែលកំពុងធ្វើឱ្យទំនាក់ទំនងកាន់តែជូរចត់ ប៉ុន្តែភាគីទាំងពីរក៏បានប្រឹងប្រែងគ្រប់គ្រងកំណើននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងគ្នាផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm