អ៊ុយក្រែនប្រឈមការកាត់ផ្តាច់អគ្គិសនីនៅថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

2024/11/18 07:27:40 pm        132

ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ បាននិយាយថា តំបន់ទាំងអស់របស់អ៊ុយក្រែននឹងជួបប្រទះការរឹតត្បិតបណ្តោះអាសន្នលើថាមពលអគ្គិសនីនៅថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកានេះ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងរបស់រុស្ស៊ីលើប្រព័ន្ធថាមពលអគ្គិសនី។ រុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសខ្លាំងបំផុតរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដោយបានធ្វើឱ្យមានការរំខានដល់ប្រព័ន្ធថាមពលដែលបានខូចខាតស្រាប់ទៅហើយ។

រដ្ឋអាជ្ញាក្នុងតំបន់ បាននិយាយថា មនុស្សយ៉ាងហោចណាស់៨នាក់ រួមទាំងកុមារ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ នៅពេលដែលមីស៊ីលរបស់រុស្ស៊ីបានធ្លាក់ទៅលើអគារលំនៅឋានមួយកន្លែង ក្នុងតំបន់ Sumy ភាគឦសានប្រទេសអ៊ុយក្រែន។

រដ្ឋអាជ្ញា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សត្រូវ ត្រូវបានគេរាយការណ៍ថា បានម្លាប់មនុស្ស៨នាក់ ក្នុងនោះមានកុមារម្នាក់ ហើយអ្នកស្រុក១០នាក់ផ្សេងទៀតបានរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍ ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បាននិយាយថា ការកាត់ផ្តាច់អគ្គិសនីបណ្តោះអាសន្ននឹងមានរយៈពេលពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ ហើយបុគ្គលិកកំពុងជួសជុលការខូចខាតឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ី បានបំផ្លាញពាក់កណ្តាលនៃសមត្ថភាពផលិតថាមពលរបស់ប្រទេសអ៊ុយក្រែន។ លោក Zelenskyy បាននិយាយថា ទីក្រុងមូស្គូ បានបាញ់មីស៊ីលចំនួន ១២០ គ្រាប់ និងយានដ្រូនចំនួន៩០គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែទាំងមីស៊ីល និងយានដ្រូនភាគច្រើនត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការការពារដែនអាកាសរបស់ទីក្រុងគីវ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm