ទឹកជំនន់ និង​បំណាក់​ដី​សម្លាប់​មនុស្ស ១១៦នាក់​នៅ​ឥណ្ឌា និង​នេ​ប៉ាល់​

2021/10/21 11:24:20 am        419

​​ឥណ្ឌា៖ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី​ជាច្រើន​ថ្ងៃ​នៅ​ឥណ្ឌា ​និង​នេ​ប៉ាល់បាន​កើន​ឡើងដល់ ១០០នាក់​កាលពី​ថ្ងៃ​ពុធ រួមទាំង​គ្រួសារ​ជាច្រើន​ដែល​ត្រូវបាន​ទឹក​ហូរ​គួច ឬ​បុក​កំទេច​លំនៅឋាន​របស់​ពួកគេ​ដោយ​ល្បប់​ និង​ថ្ម​។​ ​ក្រុម​អ្នកជំនាញ​និយាយថា​ ពួកគេ​គឺជា​ជនរងគ្រោះ​ដោយសារ​អាកាសធាតុ​ដែល​មិនអាច​ដឹង​មុន និង​ហួសប្រមាណនៅ​ទូទាំង​អាស៊ី​ខាងត្បូងក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ និង​ការកាប់បំផ្លាញ​ព្រៃឈើកាន់តែ​ធ្ងន់ធ្ងរ និង​ការអភិវឌ្ឍ​ច្រើន​ហួសហេតុ​។​

​នៅ​រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ក្រុមមន្ត្រី​បាន​និយាយថា​ មនុស្ស ៤៦នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ​ដោយក្នុងនោះ​មាន​មនុស្ស ១១នាក់​បាន​បាត់​ខ្លួន​។​ ​យ៉ាងហោចណាស់​មនុស្ស​ចំនួន ៣០នាក់​បាន​ស្លាប់​នៅក្នុង​ឧ​ប​ទ្ទវេ​ហេតុ ៧ផ្សេងគ្នានៅ​តំបន់ Nainital របស់​រដ្ឋ​នេះកាលពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំងដែល​បង្កឱ្យមាន​បំណាក់​ដី និង​បំផ្លិចបំផ្លាញ​សំណង់​ជាច្រើន​។​ ​មន្ត្រី​ក្នុង​តំបន់​លោក Pradeep Jain បាន​ប្រាប់​សារព័ត៌មាន AFP ថា​ អ្នកស្លាប់​ចំនួន ៥នាក់​មកពី​គ្រួសារ​តែមួយ​ដែល​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវបាន​កប់​ដោយ​បំណាក់​ដី​ដ៏​ធំ​មួយ​។​ ​ក្រុម​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន និង​ហាមឃាត់​រាល់​សកម្មភាព​សាសនា និង​ទេសចរណ៍​នៅក្នុង​រដ្ឋ​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm