កម្ពុជាសហការជាមួយចក្រភពអង់គ្លេសរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញ​ការ​នាំចេញ

2024/11/18 12:30:37 pm        465

ភ្នំពេញ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (Cambodia Women Entrepreneurs' Network (CamWEN)) សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀ​ប​ចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរជាតិកម្ពុជា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ថ្ងៃទី១៨ និង១៩ ខែវិច្ឆិកានេះ នៅ​អគារ​ពិព័រណ៍​កោះពេជ្រ ដើម្បីជំរុញដល់ការនាំចេញ និងបង្កើតទំនាក់ទំនង រវាងអ្នកបញ្ជាទិញ និង​អ្នក​ផលិត។

នៅក្នុងពិធីបើកពិព័រណ៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះរៀបចំឡើង តាមរយៈការ​សម្រប​សម្រួល​ការ​ត​ភ្ជាប់ រវាងធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី និងអ្នកបញ្ជាទិញ ក្នុង​គោល​បំណង​ជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស និងដើម្បី​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​សំខាន់ៗ​របស់​ចក្រភ​ព​អង់គ្លេស​លើ​ផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។

លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា និងចក្រភពអង់គ្លេស មាន​ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធលើគ្រប់វិស័យដែលមិត្តភាពដ៏រឹងមាំនេះ ត្រូវបានថែរក្សា​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកជំទាវ បាន​បន្ថែម​ថា ព្រឹត្តិការណ៍នេះដែរ នឹងជួយជំរុញ ក៏ដូចជាផ្តល់ជូន​អ្នកចូលរួមនូវ​ចំណេះ​ដឹង​បន្ថែម​ស្តីពី​ព័ត៌មា​ន​ទីផ្សារថ្មីជាច្រើនពាក់ព័ន្ធនឹងវិស័យខាងលើ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់​ចក្រភព​អង់គ្លេសផងដែរ។

ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា សង្ឃឹមថា តាមរយៈ​កិច្ចស​ហការ​នៃ​ការរៀបចំកម្មវិធីនាពេលនេះ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែល្អប្រសើរឡើងបន្ថែមទៀត។ ជាពិសេស តាមរយៈវេទិកាពាណិជ្ជកម្ម និងការ​វិនិយោគ​កម្ពុជា-ចក្រភពអង់គ្លេស នឹងបង្ហាញពីសក្ដានុពល​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ពាណិជ្ជកម្ម​សកល ការបង្ហាញផលិតផលវាយនភណ្ឌ សំលៀកបំពាក់ សិប្បកម្ម និងស្បែកជើង​ទៅ​កាន់​ទីផ្សារអន្តរជាតិ។

អ្នកចូល​រួមតាំងបង្ហាញផលិតខ្មែរ ក្នុងកម្មវិធីពិព័រណ៌អន្តរជាតិនេះ បានដាក់ក្តីរំពឹងទុកថា ព្រឹត្តិការណ៍​នេះនឹងជួយគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារ​ផ្គត់​ផ្គង់ ក៏ដូចជាសេវាកម្មជាដើម ដែលមានការប្រកួតប្រជែង ផ្តល់អត្ថ​ប្រយោជន៍​ទាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និងអន្តរជាតិ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ចក្រភពអង់គ្លេស សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប ៨៥០,៧៤ លានដុល្លារ កើនឡើង ១៥,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស មានប្រមាណ ៨០៧,៣៥ លានដុល្លារ កើនឡើង ២១,១​ភាគរយ និងទំនិញអង់គ្លេសនាំមកកម្ពុជា មានចំនួន ៤៣,៣៨ លានដុល្លារ ធ្លាក់ចុះ ៣៦,៧ ភាគរយ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am