កងទ័ពកម្ពុជា ឡាវ និងវៀតណាម បើកលំហាត់ហ្វឹកហ្វឺន​លើការជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​បាក់រលំអគារ

2024/11/18 07:52:03 pm        551

នៅថ្ងៃនេះ កងទ័ពកម្ពុជា ឡាវ និងវៀតណាម បាន​បើក​លំហាត់​ហ្វឹកហ្វឺន​រួមគ្នា​លើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយបាក់រលំអគារ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែន​រីករាយ) ក្នុងខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្មាំ២០២៤ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់​ការ​ហ្វឹក​ហ្វឺន និងជាប្រធានអនុគណៈកម្មការហ្វឹកហ្វឺននៃគណៈកម្នការអន្តរក្រសួង បានអញ្ជើញ​ក្នុង​ពិធី​បើក​លំហាត់ហ្វឹកហ្វឺនៅនៃប្រទេសទងបី កម្ពុជា ឡាវ និងវៀតណាម ដែល​លំហាត់​ហ្វឹក​ហ្វឺន​នេះ​មាន​រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ថ្លែងថា ការធ្វើលំហាត់កងទ័ពបីប្រទេស បាន​ធ្វើ​ឡើង​តាម​ការ​ដឹកនាំរបស់ ក្រសួងការពារជាតិទាំងបីប្រទេស ក្នុងគោលបំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ក​ងទ័ពទាំងបី នឹងជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈដែលមានគ្រោះមហន្ត រាយ​កើត​ឡើង ដើម្បីជួយប្រជាជនរងគ្រោះបានទាន់ពេលវេលា និងកាត់បន្ថយការ គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ព្រមទាំងទ្រព្យសម្បត្តិឱ្យបានទាបបំផុតតាមដែលអាចធ្វើបាន។ ក្នុង​ន័យ​នេះ​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេសទាំងបី បានឯកភាពគ្នា ចាត់តាំងលំហាត់កងទ័ពទាំងបីប្រទេស ជារៀងរាល់ឆ្នាំ ដោយ​ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ ម្នាក់ម្តង និងដាក់ចេញប្រធានបទជាក់ស្តែង អំពីការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ដោយធម្មជាតិ ដែលបានកើតឡើងក្នុងប្រទេសទាំងបីជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ផ្អែកលើប្រធានបទ “ប្រតិបត្តិការ ជួយ​សង្គ្រោះ​​គ្រោះមហន្តរាយបាក់រលំអាគារ” យោជិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវតែ​រួម​សហការ​យ៉ាងជិតស្និត ចូលរួមអនុវត្តឱ្យបានជោគជ័យ និងត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រ ហើយ​គោរពប្រតិបត្តិឱ្យបានម៉ឺងមាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់សមយុទ្ធនេះ។

លោកឧត្តមសេនីយ៍ទោបានណែនាំ​ដល់​យោធិន​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ពី​គ្នាទៅវិញទៅមក និងដកពិសោធន៍រាល់ ខ្លឹមសារសមយុទ្ធទាំងអស់ ទាំងនៅទីលាន ទាំង​ការដឹកនាំបញ្ជា ដើម្បីបង្កើនចំណេះដឹង ឱ្យមាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ពេល​ប្រតិបត្តិការ​សង្គ្រោះបានទាន់ពេលវេលា សង្គ្រោះជីវិតប្រជាជនរួចផុតពីគ្រោះមហន្តរាយនានា។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា បានស្នើដល់យោធិនគ្រប់រូប ត្រូវ​លើក​កម្ពស់​ចំណង​សាមគ្គី​ភាព មិត្តភាព ស្មោះសក្នុងស្មារតីសហប្រតិបត្តិការ និងគោរពគ្នាទៅវិញ​ទៅ​មក​ដោយ​ស្មើរ​ភាព សំដៅធ្វើយ៉ាងណាឱ្យដំណើរការនៃលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម ឆ្នាំ២០២៤ទទួលបានជោគជ័យតាមកម្មវិធី ព្រមទាំងធានាសុវត្ថិភាពទាំងមនុស្ស និង​គ្រឿង​បំពាក់៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm