កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកប្រយុទ្ធ១៥០នាក់របស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ ក្នុងទីក្រុង El Faser រដ្ឋធានីនៃរដ្ឋ North Darfur នៅភាគខាងលិច ប្រទេសស៊ូដង់។

ទីបញ្ជាការកងពលថ្មើរជើង របស់កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) នៅទីក្រុង El Fasher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងរបស់យើង បានចូលរួមក្នុងការប្រយុទ្ធរយៈពេលជាងពីរម៉ោង នៅភាគអាគ្នេយ៍ទីក្រុង El Fasher»។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា «មូលដ្ឋានកងជីវពលជាច្រើនកន្លែង ត្រូវបានរឹបអូសរហូតមកដល់ពេលនេះ ដោយសត្រូវបានបាត់បង់ជីវិតអ្នកប្រយុទ្ធចំនួន១៥០នាក់ ហើយអង្គភាពកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) កំពុងមានប្រៀបរុលទៅមុខគួរឱ្យកត់សម្គាល់។
ប្រទេសស៊ូដង់ បានជាប់នៅក្នុងជម្លោះដ៏បង្ហូរឈាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និង កងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣។
ជម្លោះដ៏បង្ហូរឈាមនេះ បានបណ្តាលឱ្យមនុស្សស្លាប់ជាង២៤.៨៥០នាក់ និងប្រជាជនជាង១៤លាននាក់ បានភៀសខ្លួនចេញ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការអន្តរជាតិ។