មហាសេដ្ឋីក្រុងហុងកុងលោក Jimmy Lai នឹងផ្តល់សក្ខីកម្មនៅថ្ងៃពុធ នៅពេលសវនាការសន្តិសុខជាតិបន្ត

2024/11/18 07:59:07 pm        292

មហាសេដ្ឋីគាំទ្រលទ្ធិប្រជាធិបតេយ្យទីក្រុងហុងកុង លោក Jimmy Lai គ្រោងនឹងផ្តល់សក្ខីកម្មនៅក្នុងតុលាការ នៅពេលការជម្រះក្តីផ្នែកសន្តិសុខជាតិកម្រិតខ្ពស់ បន្តនៅថ្ងៃពុធ ទី២០ វិច្ឆិកា។

លោក Lai ប្រឈមមុខនឹងការសមគំនិតចំនួនពីរករណី ក្នុងការឃុបឃិតជាមួយកងកម្លាំងបរទេស រួមទាំងការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីក្រុងហុងកុង និងមន្ត្រីចិន ក្រោមច្បាប់សន្តិសុខជាតិដែលដាក់ដោយប្រទេសចិន។

លោក Lai អាយុ៧៦ឆ្នាំ ជាស្ថាបនិកកាសែត Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបិទនាពេលបច្ចុប្បន្ននេះ ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងការបោះពុម្ពផ្សាយព័ត៌មានបះបោ ក្រោមច្បាប់បះបោរក្នុងសម័យអាណានិគម។

ទាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានអំពាវនាវឱ្យមានការដោះលែងលោក Lai ជាបន្ទាន់ ដោយអះអាងថា ការកាត់ទោសនេះគឺជាហេតុផលនយោបាយ។ ទោះជាយ៉ាងណា អាជ្ញាធរក្រុងហុងកុងជំទាស់ការអះអាងនានាដែលថា មហាសេដ្ឋីរូបនេះ នឹងពុំទទួលបានការកាត់ទោសសសដោយយុត្តិធម៌ ដោយបញ្ជាក់ថាបុគ្គលទាំងអស់មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ ហើយច្បាប់សន្តិសុខជាតិ បាននាំមកនូវស្ថេរភាពដល់ក្រុងហុងកុង ក្រោយការតវ៉ាទ្រង់ទ្រាយធំក្នុងឆ្នាំ២០១៩ ។

ជាមួយគ្នានេះ ក្រុមអ្នករិះគន់បាននិយាយថា តុលាការក្រុងហុងកុងនៅសប្តាហ៍នេះ នឹងកាត់ទោសអ្នកធ្វើយុទ្ធនាការលទ្ធិប្រជាធិបតេយ្យចំនួន៤៥នាក់នៅក្នុងការកាត់ទោសសន្តិសុខជាតិដ៏សំខាន់ដោយមានស្ថានជាប់ពន្ធនាគារធ្ងន់ធ្ងរ ដែលទំនងជានឹងធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។

នៅក្នុងខែឧសភា អ្នកប្រជាធិបតេយ្យ១៤នាក់ក្នុងចំណោម៤៧នាក់ ត្រូវបានរកឃើញថាមានពិរុទ្ធពីបទសមគំនិតក្នុងការធ្វើវិទ្ធង្សនា ហើយពីរនាក់ត្រូវបានរួចទោស ខណៈ៣១នាក់ បានសារភាពថាមានទោស ដោយសង្ឃឹមថានឹងមានការបន្ថយទោស។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm