Manchester United តាម​ពីក្រោយ ២គ្រាប់​យកឈ្នះ Atalanta ៣-២ ឡើងឈរ​លើ​គេ​ក្នុង​ពូ​ល F

2021/10/21 11:33:11 am        90

បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​វាយបក​ពីក្រោយ ២គ្រាប់​យកឈ្នះ​ក្រុម​ភ្ញៀវ​អ៊ីតាលី Atalanta ៣-២ ដើម្បី​ឡើងមក​ឈរលើ​គេ​ក្នុង​ពូ​ល F​។ Atalanta ដែល​លេង​ពីរ​ប្រកួត​ដំបូង​មិនទាន់​ចាញ់​នោះបាន​នាំមុខ​មុន​នៅ​នាទី​ទី១៥ ដោយ Mario Pasalic មុនពេល​ដែល Merih Demiral បន្ថែម​មួយគ្រា​ប់​ធ្វើឱ្យ​អ្នកគាំទ្រ​នៅ Old Trafford ពេញ​ដោយ​សំលេង​រអ៊ូរទាំ​។

​​យ៉ាងណាក្តី​ឈានចូល​វគ្គ​ទី២ អ្វីៗ​ប្រែជា​ក្រឡាប់ចាក់​សំរាប់ Atalanta នៅពេល Manchester United តាម​បាន​មួយ​គ្រាប់​វិញ​ដោយ Marcus Rashford នៅ​នាទី​ទី៥៣ ដែលជា​គ្រាប់​ទី​ពីរ​របស់គេ​តាំងពី​ជា​ពីរ​បួស​។ ឈានដល់​នាទី​ទី៧៥ ប្រធាន​ក្រុម​ខ្សែការពារ Harry Maguire ក៏​ស៊ុត​គ្រាប់​តាម​ស្មើ​បានសំរេច​។ ​ជាថ្មី​ម្តងទៀត Manchester United ដែល​ធ្លាប់​វាយបក​យកឈ្នះ Villarreal ២-១ កាលពី​បី​សប្តាហ៍​មុន​នោះ​ក៏​ធ្វើបាន​បែបនេះ​ទៀត​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Cristiano Ronaldo ដដែល​នៅ​នាទី​ទី៨១​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Ole Gunnar Solskjaer ឡើងមក​ឈរលើ​គេ​ក្នុង​ពូ​ល F នេះ​មាន ៦ពិន្ទុ​ខណៈ Atalatan ឈរ​លេខ២ មាន ៤ពិន្ទុ​។

​​មួយគូ​ទៀត​ក្នុង​ពូ​ល F នេះដែរ Villarreal បាន​លើកទ័ព​ទៅយក​ឈ្នះ​ដល់​ទឹកដី Young Boys ៤-១​។ Villarreal បី​ពិន្ទុ​បន្ថែម​នេះ​ក៏​ធ្វើឱ្យ​ពួកគេ​មាន ៤ពិន្ទុ​ផងដែរ​ឈរ​លេខ៣ ខណៈ Young Boys ក្រោម​គេ​មាន ៣ពិន្ទុ​។ ប្រកួត​បន្ទាប់​ក្នុង​ពូ​ល​នេះ​គូ​ទាំងពីរ​នេះ​ផ្លាស់ប្តូរ​ទឹកដី​គ្នា​ដោយ Manchester United ត្រូវ​ទៅ​ទឹកដី Atalanta ហើយ Villarreal ទទួល Young Boys វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        288
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        358

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm