សារព័ត៌មាន The Sunday Times បានរាយការណ៍ថា ចក្រភពអង់គ្លេស គ្រោងនឹងយល់ព្រមលើកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន ក្នុងគោលបំណងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់ មិនឲ្យទៅដល់ប្រទេសនេះ។

កិច្ចព្រមព្រៀង នឹងឆ្លុះបញ្ចាំងពីការចុះហត្ថលេខាដោយប្រទេសអ៊ីតាលីជាមួយប្រទេសផ្សេងទៀត ជាមួយនឹងទឹកប្រាក់ដែលត្រូវផ្តល់ឲ្យជាថ្នូរនឹងការបញ្ឈប់ជនអន្តោប្រវេសន៍ពីការធ្វើដំណើររបស់ពួកគេ។
ប្រទេសដែលកំពុងពិភាក្សាជាមួយចក្រភពអង់គ្លេស រួមមានទួរគី និងវៀតណាម ព្រមទាំងឃើដឌីស្តង់អ៊ីរ៉ាក់ពាក់កណ្តាលស្វយ័ត។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងចុះហត្ថលេខា នៅចុងឆ្នាំនេះ។
ប្រទេសអ៊ីតាលី បានប្រឹងប្រែងកាត់បន្ថយចំនួនមនុស្សឆ្លងកាត់ទៅប្រទេសនេះ រហូតដល់ចំនួន ៦២ភាគរយ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសទុយនីស៊ី និងលីប៊ី។
ប្រទេសទុយនីស៊ី បានទទួលទូកល្បាត និងទឹកប្រាក់ចំនួន ១០០លានអឺរ៉ូ (១០៥,៤ លានដុល្លារ) ដើម្បីវិនិយោគលើវិស័យអប់រំ ថាមពល និងក្រុមហ៊ុនជាច្រើនដែលត្រូវបានបង់បាក់ឲ្យ ដើម្បីបញ្ឈប់ការធ្វើទេសន្តរប្រវេសន៍ ខណៈដែលឆ្មាំឆ្នេរសមុទ្រលីប៊ី នឹងត្រូវបានបណ្តុះបណ្តាល និងផ្គត់ផ្គង់ដោយទីក្រុងរ៉ូម។ សហភាពអឺរ៉ុប បានបង់ប្រាក់បន្ថែមចំនួន ១០៥ លានអឺរ៉ូ ដល់ទុយនីស៊ី។