នីហ្សេរីយ៉ា និងឥណ្ឌា ព្រមព្រៀងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិ

2024/11/18 10:26:55 pm        36


ប្រទេសនីហ្សេរីយ៉ា និងឥណ្ឌា បានព្រមព្រៀងគ្នាដើម្បីកសាងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដោយសន្យាពង្រឹងទំនាក់ទំនងក្នុងវិស័យសំខាន់ៗរួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ការពារជាតិ ការថែទាំសុខភាព និងសន្តិសុខស្បៀង។

ក្នុងអំឡុងជំនួបនៅទីក្រុង Abuja រដ្ឋធានីប្រទេសនីហ្សេរីយ៉ា ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលបានទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានព្រមព្រៀងចំពោះកិច្ចសហការកាន់តែរឹងមាំក្នុងការប្រឆាំងភេរវកម្ម សន្តិសុខដែនសមុទ្រ និងការចែករំលែកព័ត៌មានសម្ងាត់។

ដោយមានការគំរាមកំហែងកាន់តែខ្លាំងឡើងនៅឈូងសមុទ្រហ្គីណេ និងមហាសមុទ្រឥណ្ឌា មេដឹកនាំទាំងពីរ បានព្រមព្រៀងសម្របសម្រួលសកម្មភាពនានាដើម្បីការពារផ្លូវពាណិជ្ជកម្មដែនសមុទ្រ និងការប្រយុទ្ធប្រឆាំងចោរសមុទ្រ ដោយប្តេជ្ញាបន្តសមយុទ្ធកងទ័ពជើងទឹកជាប្រចាំ និងប្រតិបត្តិការប្រឆាំងចោរកម្មសមុទ្ររួមគ្នានៅឈូងសមុទ្រហ្គីណេ។

សេចក្តីថ្លែងការណ៍រួម ដែលបានចេញនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Modi បាននិយាយថា «មេដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីពីការថ្កោលទោសដាច់ខាតចំពោះអំពើភេរវកម្មក្នុងគ្រប់រូបភាព រួមមានទាំងការធ្វើដំណើរឆ្លងព្រំដែនរបស់ក្រុមភេរវករ និងបណ្តាញផ្តល់ហិរញ្ញវត្ថុភេរវកម្ម និងផ្តល់ទីជម្រកសុវត្ថិភាព ដល់ក្រុមនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm