ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅគ្រាប់កាំភ្លើង នៅក្នុងបរិវេណ ស្ថានីយប្រេងឥន្ទនៈសាំង PTT ភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង៣៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបាន បញ្ជាក់ព័ត៌មានបឋមថា ហេតុការណ៍នេះ ជនរងគ្រោះ គឺជាកូនម្ចាស់ស្ថានីយប្រេងឥន្ទនៈសាំង PTT ហើយជនរងគ្រោះ ក៏ជាអ្នករកស៊ីដីធ្លីផងដែរ ។ ជនរងគ្រោះឈ្មោះ ឡី សុក្រិដ្ឋ ភេទប្រុស អាយុប្រហែលជាង ៣០ឆ្នាំ ។សមត្ថកិច្ចកំពុងហ៊ុមព័ទ្ធទីតាំងហាមការចេញចូល ដើម្បីស្រាវជ្រាវ ៕


