យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានថ្កោលទោសប្រទេសកូរ៉េខាងជើង ចំពោះ «ការឆ្លងកាត់ខ្សែបន្ទាត់» ជាមួយនឹងការបន្តបញ្ជូនបាឡុងផ្ទុកសំរាម ទៅកាន់កូរ៉េខាងត្បូង ហើយបានព្រមានថា ការទទួលខុស ត្រូវទាំងអស់ គឺប្រទេសកូរ៉េខាងជើង។
លោកវរសេនីយ៍ឯក Nam Gi-su អ្នកនាំពាក្យរងនៃអគ្គសេនាធិការចម្រុះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពរបស់កូរ៉េខាងជើង កំពុងឆ្លងកាត់បន្ទាត់។ យើងព្រមានយ៉ាងម៉ឺងម៉ាត់ជាថ្មី ថា ការទទួលខុសត្រូវទាំងអស់សម្រាប់ស្ថានការណ៍នេះដែលកំពុងកើតឡើងនេះ គឺកូរ៉េខាងជើង។
លោកបាននិយាយថា៖ «កុំសាកល្បងភាពអត់ធ្មត់របស់យោធាយើងថែមទៀត។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅពេលដែលប្រទេសកូរ៉េខាងជើង បានបញ្ជូនបាឡុងជាង៧.000 គ្រាប់ដែលផ្ទុកសំរាមឆ្លងកាត់ព្រំដែន ចាប់តាំងពីចុងខែឧសភា ក្នុងការសងសឹកប្រឆាំងនឹងខិត្តប័ណ្ណឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាងដែលត្រូវបានបញ្ជូនឆ្លងកាត់ព្រំដែនដោយសកម្មជន នៅកូរ៉េខាង ត្បូង។
កូរ៉េខាងជើង បានបន្តយុទ្ធនាការបាឡុងផ្ទុកសំរាមឡើងវិញ បន្ទាប់ពីបានផ្អាករយៈពេលបីសប្តាហ៍ នៅព្រឹកថ្ងៃចន្ទនេះ។ នៅក្នុងការបង្ហោះកាលពីខែមុន បាឡុងមួយចំនួនដែលរួមមានខិត្តប័ណ្ណរិះគន់លោក ប្រធានាធិបតី យូន សុក យ៉ូល (Yoon Suk Yeol) និងស្ត្រីទី១ គីម ខៃ យី (Kim Keon Hee) បានធ្លាក់ ក្នុងបរិវេណការិយាល័យប្រធានាធិបតី។