សម្តេចធិបតីអញ្ជើញថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នក​ប្រជាធិបតេយ្យ​និយមកណ្តាល អន្តរជាតិ

2024/11/18 11:01:24 pm        586

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់​កិត្តិយស​អ​ញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជា​ធិបតេយ្យ​និយម​កណ្តាល អន្តរជាតិ CDI ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៧ ដល់ថ្ងៃទី១៩វិច្ឆិកា។

សុន្ទរកថា គន្លឹះនៅក្នុងកិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល អន្តរជាតិ (IDC-CDI)នៅខេត្តសៀមរាបនារសៀលថ្ងៃទី១៨វិច្ឆិកានេះ សម្តេច​ធិបតី​បាន​សំដែ​ងសេចក្តីរីករាយដែលគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាអនុប្រធាននៃអង្គការCDI ពិត​ជា​មាន​កិត្តិយស​ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ និងកម្មវិធី​ពិសេស​ស្ដីពី​យុវជន និង​ធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី ដែលបានប្រារព្ធ​ឡើង​កាល​ពី​ព្រឹក​នេះ។​ សម្តេចក៏សំដែងនូវសេចក្តីរីករាយ ផងដែរ ដែលគណៈប្រតិភូជាច្រើន នឹង ចូលរួម​មហា​សន្និបាត​អន្តរជាតិ គណបក្សនយោបាយ​នៅ​អាស៊ីលើកទី១២ ក៏​ដូច​ជា​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​អង្គ​ប្រជុំ​លើកទី១១ នៃ សភាអន្តរជាតិ ដើម្បីភាពអត់ឱន និង​សន្តិភាព​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្រុង​ភ្នំពេញ​។ សម្តេចបានយកឱកាសនេះសំដែងនូវ ការដឹងគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ចំពោះ​ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចក្នុងការកសាងសន្តិភាព ការ​ផ្សះផ្សា និង​ការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចបាន សម្ដែង​នៅ​កតញ្ញូតា​ធម៌​ចំពោះ​ការប្តេជ្ញាចិត្តពេញមួយជីវិតរបស់សម្ដេចតេជោ ដើម្បីសន្តិភាព ការផ្សះផ្សា និង​ការ​កសាង​ជាតិ ក្រោយពីជម្លោះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការធ្វើទំនើបកម្ម​របស់​ប្រទេស​។

សម្ដេចថា សព្វថ្ងៃនេះពិភពលោក ប្រឈមនឹងបញ្ហា ដែលពុំធ្លាប់មានពីមុនមក ជាមួយ​នឹង​ការ​កើន​ឡើងនូវភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ ដែលពុំធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ។ ការអូសបន្លាយនិងការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា ជា​មួយនឹងការចូលរួមក្នុងសង្គ្រាម ដែលពុំមែនជាភាគីដោយផ្ទាល់ នៃជម្លោះ បាន​ធ្វើ​ឲ្យ​យើង​បាត់​បង់​ក្តី​សង្ឃឹម​សម្រាប់ឈានទៅរកកិច្ចព្រមព្រៀងនៃ​បទឈប់បា​ញ់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ និង​បាន​បង្កើន​នូវ​ភាពភ័យខ្លាចដល់ សង្គ្រាមជាសកល។ ទន្ទឹមនេះការបែងចែកប៉ូលសេដ្ឋកិច្ចនិងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិកំពុងតែគំរាម កំហែង​ដល់អាយុជីវិតទូទាំងពិភពលោកក្នុងកម្រិតមួយដែលពិបាកប៉ាន់ស្មានផងដែរ។ បញ្ហា​ប្រឈម​ទាំង​នេះ បានបង្កើតឲ្យមានវិបត្តិមនុស្សធម៌និងជនភៀសខ្លួន រាំងស្ទះដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច បង្កើតអត្រានៃអតិផរណា ដល់ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងប៉ះពាល់ដល់​សន្តិសុខ​ស្បៀង ​ព្រមទាំងការអភិវឌ្ឍន៍សង្គម។ ទាំងនេះជាហេតុផលដែលធ្វើឲ្យប្រធានបទនៃកិច្ចប្រជុំ មាន​ភាព​ទាន់ពេលនិងចាំបាច់ កាលណា យើងត្រូវប្រើប្រាស់ស្មារតីរួម ការទទួលខុសត្រូវរួមគ្នា ដើម្បី​ដោះ​ស្រាយបញ្ហា ក្តៅគគុកនៅក្នុងតំបន់ និងសកលលោក សម្ដេចជឿជាក់​ថា​យើង​រួម​គ្នានឹ​ងអា​ច​ក្លាយជាអ្នកតស៊ូមតិដែលមានឥទ្ធិពល សម្រាប់សន្តិភាព កិច្ចសន្ទនា​ក៏​ដូចជាកិច្ច​សហ​ប្រតិបត្តិការ ដែលមានគោលបំណងពន្លឿនការស្ដារសេដ្ឋកិច្ចនិងសង្គម ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍ និង​វិបុលភាព។

សម្ដេចធិបតីក៏ បានអំពាវនាវដល់សមាជិក សមាជិកានៃអង្គការCDI ជុំវិញពិភព​លោក​ចូល​រួម​គាំទ្រ​ និង​រួមចំណែកលើដំណើរការរួមគ្នានេះ ហើយជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តឥ​ត​ងាក​រេ ​របស់CDI នឹងអនុញ្ញាតឱ្យយើងសម្របខ្លួនកាន់តែប្រសើរ នៅក្នុងការផ្លាស់ប្ដូរ ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចក្នុងការកសាង សាមគ្គីភាពក្នុងភាពចម្រុះ និង ការ​ពង្រឹង​ទំនាក់ទំនងជាមួយដៃគូយើងដោយផ្អែកលើជំនឿ និងទំនុកចិត្តគ្នា។

គួរបញ្ជាក់ថា CDI បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុ​ជា​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​នៅ​ខេត្តសៀ​ម​រាប​ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩វិច្ឆិកា ។សព្វថ្ងៃអង្គការ CDI មានសមាជិក១០៩គណបក្ស មកពី ៨៣​ប្រទេស ដែល មាន មនោគមវិជ្ជានយោបាយនិយម កណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិក​ខាងជើង អាហ្វ្រិក និងអាស៊ី ប៉ាស៊ីហ្វិក ក្នុងនោះគណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិរបស់CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះ​ឆ្នោត​ជា​អនុ​ប្រធាន​អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែ កក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិ​មក​ហើយ​៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm