ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែងថា ការហ្វឹកហ្វឺនគឺជាការងារមិនអាចខ្វះបាន ក្នុងកិច្ចការការពារជាតិ និងសន្តិសុខ

2024/11/18 04:52:17 pm        509

កំពង់ស្ពឺ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី៣០ បើកវគ្គបន្តជំនាន់ទី៣១ និងសម្ពោធអគារទី ចាត់ការសាលាកម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិត នៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួងការ​ពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានថ្លែងថា ការហ្វឹកហ្វឺនគឺជាការងារមិនអាចខ្វះបាន ក្នុងកិច្ចការការពារជាតិ និងសន្តិសុខ។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការរីកចំរើនរបស់កង យោធពលខេមរភូមិន្ទ ជាពិសេសនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមបញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅលើថ្នាក់ដឹកនាំនិងយកអស់កម្លាំងកាយ-ចិត្ត ដើម្បីក្រេបជញ្ជក់​នូវរាល់ចំណេះជំនាញឆ្លើយតបនូវកាតព្វកិច្ចចាំបាច់សំដៅលើការការពារសន្តិសុខសុវត្តិភាពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារនិងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តម បានបញ្ជាក់ថា កងអង្គរក្សបានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់​ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជា ប្រចាំអស់​មួយជីវិត នៅលើចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការបំពេញ​តួនាទីភារកិច្ច​របស់ខ្លួនឲ្យទទួល​បានជោគជ័យ ។

ក្នុងខណៈនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណចំពោះលោកឪពុកអ្នកម្តាយ និង​ក្រុមគ្រួសារបង ប្អូនប្រជាពលរដ្ឋ ដែលបានលះបង់ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធជាទីស្រលាញ់​ឲ្យចូលមក​បម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការ​សាមគ្គីគ្នា ឯកភាព ជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាព​ស្មោះត្រង់ និងបានផ្តាំផ្ញើអនវត្តនូវអនុសាសន៍របស់សម្តេចតេជោ និងអនុសាសន៍របស់​សម្តេចធិបតី ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ​ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយកចិត្តទុកដាក់លើការលាក់ការណ៏សំងាត់កងទ័ព ថែរក្សា​យោធបរិក្ខារ​គ្រឿងបំពាក់ ហ្វឹកហ្វឺនត្រៀមលក្ខណៈនូវសម្ភារៈឧបករណ៍ ដើម្បីដោះស្រាយនូវគ្រប់ឧបទ្ទវហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ​និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្សមានអង្ករ ចំនួន ១០តោន, ត្រីខ ចំនួន ៣តោន និង ថវិកាចំនួន ១៥០លានរៀល ។

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជា ការដ្ឋានអង្គរក្ស បានឲ្យដឹងថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺនបញ្ជា ការដ្ឋានអង្គរក្ស បានទទួលហ្វឹកហ្វឺនក្នុងពេលតែមួយ រួម មាន វគ្គជំនាញអង្គរក្ស​ពិសេស និងយុទ្ធវិធីថ្មើរជើងជំនាន់ទី៣០ - វគ្គបណ្តុះបណ្តាលនាយ​ទាហានបឋមជំនាន់ទី៥ ឆ្នាំទី១, វគ្គបំប៉នបញ្ជាការសេនាធិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី១០។ដោយឡែកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនា ញអង្គរក្សពិសេសជំនាន់ទី៣០ មានសិក្ខាកាមរួម ចំនួន ៥០៨នាក់ ។ យោធាចារ្យ ចំនួន ៣៤នាក់ និងគណៈគ្រប់ គ្រងចំនួន៣៥ នាក់។ រយៈពេលហ្វឹកហ្វឺនរួមចំនួន ៦ ខែដោយផ្តោតទៅលើខ្លឹមសាររមវៀនធំៗចំនួន៩ ក្នុងនោះលំហាត់​របៀប,កាយសិក្សានិង កីឡា,អប់រំចិត្តសាស្ត្រ ,ភស្តុភារហិរញ្ញវត្ថុ ,ច្បាប់ទូទៅនិងសិទ្ធមនុស្ស, សព្វាវុធនិងការបាញ់,សុខាភិបាល, យុទ្ធវិធីរថ្មើរជើងនិងជំនាញ​អង្គរក្ស។ ជាលទ្ធផលទទួល​បាន​និទ្ទេសល្អចំនួន ១៥៩នាក់ -ល្អបង្គួរ ចំនួន ២៧១ នាក់ និងនិទ្ទេសមធ្យម ចំនួន ៧៨នាក់ ។

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមលបានបញ្ជាក់ថា នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តម សេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន(ភ្នំស្រង់)គិតមក ដល់បច្ចុប្បន្នមានអគារសរុបចំនួន ៦១ខ្នង បណ្ណាល័យចំនួន ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១ ស្ថានីយ៍ ឧបសគ្គទីខ្ពស់ ១កន្លែង សំណង់ខ្ពស់សម្រាប់ហ្វឹកហាត់បាញ់អាវុធរយៈចម្ងាយឆ្ងាយ១កន្លែងឧបសគ្គសម្រាប់ពង្រឹងកាយសម្បទា ២៥ ឧបសគ្គ អណ្តូងទឹក ស៊ីទែនទឹក២១កន្លែង អគារមន្ទីរពេទ្យ ផ្លូវចាក់កៅស៊ូ ចំនួន៧ខ្សែ និងអគារទីចាត់ ការសាលាថ្មី ចំនួន ១ ខ្នង កម្ពស់ពីរជាន់ មានបណ្ដោយ ៦០ម និងទទឹង ២៦ម និងអគារស្លាបសងខាង ដែលទើបកាត់ខ្សែប្តូរដាក់ឱ្យប្រើ ប្រាស់នាឱកាសនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង ២លានដុល្លាអាមេរិក៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am