អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ

2024/11/18 05:02:01 pm        634

អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវដល់យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំចូលរួមពាក់ព័ន្ធក្នុងចលនាណាមួយដែលបង្កើតឡើងដោយមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ សម រង្សី ដោយសារសកម្មភាពរបស់ពួកគេជាចលនាបំផ្លាញសន្ដិភាព និង​ការ​អភិវឌ្ឍ​ដែល​ពលរដ្ឋ​មិន​គួរ​អើពើ​​។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា យុវជន និងពលរដ្ឋគ្រប់រូប គួរតែចូលរួមក្នុងចលនានយោបាយដ៏ត្រឹមត្រូវដែលស្ថិតនៅក្រោមច្បាប់ ព្រោះ​ច្បាប់​ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនបានហាមពលរដ្ឋឱ្យចូលរួមក្នុង​នយោបាយនោះទេ ហើយ​មិន​ត្រូវ​​​ធ្វើនយោបាយក្នុងប្រទេសប្រជាធិបតេយ្យតាមបែបអនាធិបតេយ្យនោះដែរ។

លោក​បណ្ឌិតបន្តថា ប្រសិនបើប្រជាពលរដ្ឋ​ចង់ចូលរួមសកម្មភាពនយោបាយ ហើយចង់​ចូល​រួម​ជួយ​​ដល់​​ប្រទេសជាតិពិតប្រាកដមែន គឺមិន​ចាំ​បាច់​ពាក់​ព័ន្ធ​នឹង​ចល​នា​ណាមួ​យ​ផ្សេង​នៅ​ក្រៅ​ពី​សកម្ម​ភាព​នយោបាយនៅក្នុងស្រុកនោះទេ ដើម្បីការចៀសវាង​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់​ដែល​នាំ​ឱ្យ​សង្គម​ជាតិ​បែកបាក់។

អ្នកវិភាគបញ្ជាក់ថា «យើងត្រូវរស់នៅក្នុង​សកម្មភាព​នយោបាយ​ណា​ដែល​ស្រប​ទៅ​តាម​ច្បាប់​ធម្មនុញ្ញ​របស់​យើង និងច្បាប់ផ្សេងៗទៀត ដើម្បីស្ថាបនា អភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា ហើយរិះគន់បែបជួយស្ថាបនា ព្រោះយើងជាប្រទេសប្រជាធិបតេយ្យ ត្រូវការ​ពហុ​គំនិត​ដែល​មាន​បន្ទាត់​ក្រហម​នៃច្បាប់ ដើម្បីកុំឱ្យប្រទេសយើងដើរយឺតជាងគេ»។

លោកបណ្ឌិតបន្ថែមថា «យើងជួយគ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងការអប់រំនានាឱ្យបាន​រឹង​មាំ​ថែម​ទៀត ហើយរៀងរាល់ប្រាំឆ្នាំម្ដង យើងត្រូវបោះឆ្នោត ក្រោយបោះឆ្នោត យើងត្រូវគោរព​ស្មារតី​នៃ​ប្រជា​ពលរដ្ឋយើងដែលជាម្ចាស់ឆ្នោត បើបោះឆ្នោតឱ្យនរណាជាអ្នកដឹកនាំប្រទេស យើង​គោរព​ទៅ​តាម​ហ្នឹងទៅ»។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានថ្លែងថា ការបង្កើតចលនា​ដ៏ឆ្គួត​លី​លា​នេះ​ គឺគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀត ដើម្បី​តែ​ការ​ប្រមែ​ប្រមូល​រក​ថវិកា​ពី​អ្នក​គាំទ្រណា​ដែលបន្តការចាញ់បោកនយោបាយរបស់ សម រង្ស៊ីប៉ុណ្ណោះ ខណៈរបៀបវារៈ​ចាស់​ៗ​​ពី​មុនក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និង​ស្នេហា​ទឹក​ដី​ហាក់​ដូច​ជាលែង​មាន​ប្រសិទ្ធ​ភាព​បោកប្រាស់គេទៀតហើយ។

លោកបន្តថា ចលនា​ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី មានគោលដៅបំផុសប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់​ឱ្យ​កង​ទ័ព​មិន​ស្តាប់​បញ្ជា គឺសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌទាំងអស់។

អ្នកឃ្លាំមើលថា គោលបំណងរបស់ពួកគេ គឺការបង្កចលាចលសង្គម បង្កើតជាអំពើហិង្សា​បង្ហូរ​ឈាម និងបំផ្លាញសន្តិភាព ស្ថេរ​ភាពនយោបាយនៅក្នុងប្រទេស ដើម្បីផ្តួលរំលំ​រដ្ឋ​អំណាច​​ស្រប​ច្បាប់ ដែលបង្កើតឡើងតាមលិទ្ធិប្រជាធិប្បតេយ្យ និងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ។

លោក សំ សឿន បញ្ចាក់ថា៖«តាមពិតទៅ វាជារឿងគួរឱ្យហួសចិត្តណាស់នៅពេលដែលទណ្ឌិត សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយម បែរជាដាក់ចេញទិសដៅចង់បង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋលើសកលលោកបានថ្កោលទោស និង​ស្អប់​ខ្ពើម​សង្គ្រាម​»។

លោកបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋគួរតែរក្សាភាពស្ងប់ស្ងាត់ ប្រកាន់គោលជំហរឱ្យ​រឹង​មាំង​ ចៀសវាងពីចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជាយើង។ ​ការ​សម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជាពលរដ្ឋ តែយើង​គប្បី​ចៀង​វាង​ការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់​ ដែលនាំឱ្យសង្គមជាតិអសន្តិសុខ និងការបែក​បាក់​សាមគ្គី​ជាតិ​របស់ខ្មែរយើង»។

គួររំឭកផងដែរថា ក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខគ្នីគ្នា​បាន​បង្កើត​ចលនា​អសន្ដិសុខជាច្រើន បូករួមទាំងការបំផុសបំផុលផែន​ការ​មាតុភូមិនិវត្តន៍​កាលពីថ្ងៃទី៩​វិច្ឆិកា​ឆ្នាំ​២០១៩។ ទោះបីជាយ៉ាងណា ផែនការទាំងអស់ដែលរៀបចំដោយមេឧទ្ទាមក្រៅច្បាប់សម រង្ស៊ី មិ​ន​ដែលទទួលបានជោគជ័យនោះទេ ហើយថែមទាំងនាំទុក្ខទោសដល់ប្រជាពលរដ្ឋ និង​អ្នក​គាំ​ទ្រ​មួយ​ក្ដាប់​តូចទៀត៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am