កោះតៃវ៉ាន់មើលទៅលោក Trump ទាំងអារម្មណ៍អន្ទះសា ខណៈមានការកំរាមកំហែងពីទីក្រុងប៉េកាំង

2024/11/18 05:16:34 pm        41


លោក Donald Trump បានផ្តល់ហេតុផលមួយចំនួន ដែលនាំឲ្យកោះតៃវ៉ាន់កើតក្ដីបារម្ភបាន។ ជាក់ស្ដែង អំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត លោកប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានជំរុញឲ្យកោះតៃវ៉ាន់ចំណាយប្រាក់បន្ថែមទៀត ដើម្បីទទួលបានការពារប្រឆាំងនឹងការគំរាមកំហែងពីការវាយប្រហារដោយប្រទេសចិន។

ជាមួយគ្នានេះ លោក Trump បានចោទក្រុមហ៊ុនផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់ ជាឧស្សាហកម្មទ្រទ្រង់សំខាន់ដែលមានចំនួន ១៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ថា បានលួចយកការងាររបស់សហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ លោកបានដាក់បញ្ចូលមហាសេដ្ឋីមួយរូបចូលទៅក្នុងក្រុមរបស់លោក គឺលោក Elon Musk ដែលបានសើចចំអកដល់ការប្តេជ្ញាចិត្តរបស់កោះតៃវ៉ាន់ ក្នុងការបន្តរក្សាស្វ័យភាពរបស់ខ្លួន។ ហើយលោកបានលើកឡើងថា កេរ្តិ៍ឈ្មោះរបស់លោក គឺគ្រប់គ្រាន់ ក្នុងការរារាំងមេដឹកនាំចិន លោក Xi Jinping (ស៊ី ជីនពីង) កុំឲ្យលុកលុយកោះនេះ។

តែក្នុងពេលជាមួយគ្នានោះ ទីក្រុងប៉េកាំងបានចាប់ផ្តើមសមយុទ្ធយោធា ដែលបង្កើតបានជាសំណួរ សម្រាប់កោះនេះថា តើលោក Trump នឹងធ្វើអ្វី ប្រសិនបើចិនព្យាយាមលុកលុយកោះតៃវ៉ាន់?

អ្នកខ្លះ នៅកោះតៃវ៉ាន់ និយាយថា ការរស់រានមានជីវិត ក្នុងនាមជាកោះកាន់លទ្ធិប្រជាធិបតេយ្យស្វ័យគ្រប់គ្រង គឺស្ថិតក្នុងហានិភ័យ ប្រសិនបើខ្លួនមិនអាចមានលទ្ធភាពចំណាយតាមអ្វីដែលលោក Trump ទាមទារលើវិស័យការពារជាតិទេនោះ ហើយថា កោះនេះនឹងចុះខ្សោយ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានអះអាងថា កោះនេះជាកម្មសិទ្ធិរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើកម្លាំង ដើម្បីក្រសោបយកកោះនេះនោះឡើយ។

យ៉ាងណាក្ដី អ្នកដឹកនាំរបស់កោះតៃវ៉ាន់ កំពុងសង្កត់ធ្ងន់លើភាពវិជ្ជមាន ដោយបន្ទាប់ពីមានសន្និសីទ ស្ដីពីអ្វីដែលរំពឹងថា នឹងទទួលបានពីសេតវិមាន ក្រោយលោក Trump វិលទៅកាន់អំណាចវិញ មេដឹកនាំលោក Lai Ching-te បាននិយាយកាលពីថ្ងៃពុធកណ្ដាលសប្ដាហ៍កន្លងមកថា៖ «ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូយូរអង្វែង រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងនៅតែជាសសរស្តម្ភដ៏សំខាន់នៃស្ថិរភាព នៅក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am