ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) បានឲ្យដឹងថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ ដែលត្រូវបានអភិវឌ្ឍក្នុងស្រុក ដោយបានឈានដល់ដំណាក់កាលសំខាន់ ក្នុងការអភិវឌ្ឍផ្នែកយោធា ដែលនាំឲ្យខ្លួនស្ថិតនៅក្នុងក្រុមតូចមួយនៃប្រទេសបណ្ដាប្រទេសមានបច្ចេកវិទ្យាកម្រិតខ្ពស់។
ការជំរុញជាសាកល សម្រាប់តួលេខអាវុធលឿនជាងសំឡេង នៅក្នុងការប្រឹងប្រែងរបស់ប្រទេសមួយចំនួន ដូចជាឥណ្ឌានេះ ដែលកំពុងខិតខំអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ រួមមានប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។
រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីលរបស់ឥណ្ឌាដែលត្រូវបានអភិវឌ្ឍដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិគ្រប់គ្រងដោយរដ្ឋ និងដៃគូឧស្សាហកម្ម ត្រូវបានរចនាឡើង ដើម្បីផ្ទុកបន្ទុកដែលមានរយៈចម្ងាយលើសពី ១.៥០០គីឡូម៉ែត្រ សម្រាប់កងកម្លាំងប្រដាប់អាវុធ។
បើតាមការឲ្យដឹងពីលោក APJ Abdul Kalam អ្នកវិទ្យាសាស្ត្រអវកាសឥណ្ឌា ការបាញ់សាកល្បងនេះ បានកើតមានឡើងនៅម្ដុំឆ្នេរភាគខាងកើតនៃរដ្ឋ Odisha កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក៕