ប៉េរូ និងជប៉ុន ពង្រឹងទំនាក់ទំនងជាមួយនឹងកិច្ចព្រមព្រៀងការពារជាតិ និងការរុករករ៉ែ

2024/11/18 05:35:10 pm        40


ប្រធានាធិបតីនៃប្រទេសប៉េរូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការរុករករ៉ែជាមួយសមភាគីជប៉ុនរបស់លោក កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) ដោយកិច្ចព្រមព្រៀងនេះកើតមានឡើងក្រោយមានទស្សនកិច្ចជាផ្លូវការ រវាងមេដឹកនាំទាំង២ បន្ទាប់ពីកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលរៀបចំដោយទីក្រុងលីម៉ា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដែលនៅក្នុងសុន្ទរកថាបានលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថា ជាផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការរយៈពេល ១០ឆ្នាំ។

ហើយផ្នែកមួយនៃកិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងជំនួយ ក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ការរុករករ៉ែ។ ប៉េរូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតទង់ដែងលំដាប់កំពូលរបស់ពិភពលោក ខណៈជប៉ុន គឺជាប្រទេសប្រើប្រាស់ដ៏សំខាន់នៃលោហៈឧស្សាហកម្មសំខាន់ៗ។

គួបញ្ជាក់ដែរថា កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) ប្រទេសប៉េរូបានបើកសម្ពោធជាផ្លូវការនូវកំពង់ផែដ៏ធំនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកឈ្មោះ Chancay ដែលសាងសង់ដោយចិន ដោយកំពុងធានាបានថា ការធ្វើពាណិជ្ជកម្ម នឹងមានរយៈពេលលឿន និងប្រសិទ្ធភាពជាងមុន រវាងអាមេរិកឡាទីន និងអាស៊ី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am