ការផ្លាស់ប្តូរគោលនយោបាយរបស់លោក Biden អាចនឹងធ្វើឲ្យអ៊ុយក្រែនស្ថិតក្នុងទីតាំងចរចាកាន់តែល្អប្រសើរ

2024/11/19 12:38:23 am        46

អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅហ្សកហ្ស៊ីលោក Ian Kelly បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធផលិតនៅអាមេរិក វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ទំនងជាមិនផ្លាស់ប្តូរគន្លងទាំងមូលនៃសង្រ្គាមនោះឡើយ ប៉ុន្តែវាអាចជួយអ៊ុយក្រែនពេលដែលរុស្ស៊ីដណ្តើមបានទឹកដី ហើយនិងអាចធ្វើឲ្យអ៊ុយក្រែន ស្ថិតលើទីតាំងចរចាកាន់តែល្អប្រសើរ ពេលដែលកិច្ចប្រជុំស្វែងរកបទឈប់បាញ់កើតឡើង ។

លោក Kelly និយាយថា លោកគិតថា វាគឺជាសញ្ញាមួយបង្ហាញដល់រុស្ស៊ីថា សហរដ្ឋអាមេរិកនឹងមិនដកខ្លួននោះទេ ថាពួកយើងនឹងបន្តគាំទ្រអ៊ុយក្រែន ។

លោកបន្តថា លោកគិតថា មាននូវការរំពឹងមួយថា ពួកយើងនឹងចូលរួមដោះស្រាយបញ្ហាមួយនេះ តាមវិស័យការទូត ហើយបើសិនជាអ្នកនឹងធ្វើបែបនេះ អ្នកនឹងធ្វើឲ្យភាគីរបស់អ្នកស្ថិតនៅទីតាំងខ្លាំងជាងផ្នែកយោធា ឬផ្នែកតាក់ទិក ។

មន្រ្តីសហរដ្ឋអាមេរិក ២រូប និងប្រភពដែលនៅជិតស្និតនឹងការសម្រេចចិត្តនេះ បានប្រកាសឲ្យដឹងពីការផ្លាស់ប្តូរជាដុំកំភួននៃគោលនយោបាយទីក្រុងវ៉ាស៊ីងតោននៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ ។

ទោះបីជាមានការសុំទទួចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyយ៉ាងណាក៏ដោយ សេតវិមាននៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យអាវុធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារគោលដៅជ្រៅៗនៅក្នុងទឹកដីរុស្ស៊ី ដោយសារក្តីបារម្ភថា វានឹងនាំឲ្យជម្លោះកាន់តែរីកធំ ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានលោកខាងលិចជាយូរមកហើយថា មិនត្រូវអនុញ្ញាតឲ្យអាវុធសហរដ្ឋអាមេរិកប្រើប្រាស់វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីនោះឡើយ ប៉ុន្តែលោក Kelly និយាយថា លោកមានជំនឿថា លោក Putin មិនទំនងជាវាយប្រហារសហរដ្ឋអាមេរិកដោយផ្ទាល់នោះទេ ក្នុងលក្ខណៈយោធា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm