បេសកជនអាមេរិកត្រូវបានរំពឹងថា នឹងមានវត្តមាននៅទីក្រុងបេរូត នៅថ្ងៃអង្គារ សម្រាប់កិច្ចចរចាបទឈប់បាញ់

2024/11/18 05:46:29 pm        53

ប្រភព នៅលីបង់ នាថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) នេះ បាននិយាយថា មន្ត្រីអាមេរិកដែលទទួលខុសត្រូវលើទំនាក់ទំនង ដើម្បីឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ គ្រោងទៅបំពេញទស្សនកិច្ច នៅទីក្រុងបេរូត នៅថ្ងៃអង្គារស្អែកនេះ ដោយគេរំពឹងថា នឹងមានការឆ្លើយតបពីទីក្រុងនេះ ចំពោះសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក។

ការងារការទូត ដើម្បីឲ្យមានបទឈប់បាញ់ដឹកនាំដោយសហរដ្ឋអាមេរិក បានវិលមកស្ថិតក្នុងការចាប់អារម្មណ៍ឡើងវិញ ខណៈដែលអ៊ីស្រាអែល បាន និងកំពុងបង្កើនការវាយលុករបស់ខ្លួន ដែលមានដូចជា ការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងសង្កាត់ចំនួន២ នៅទីក្រុងបេរូត បានសម្លាប់មនុស្សចំនួន ៦នាក់ ដោយក្នុងនោះមានរួមទាំងមន្ត្រីជាន់ខ្ពស់យ៉ាងហោចណាស់ម្នាក់របស់ក្រុមហេសបូឡាផងដែរ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) ជាលើកដំបូងដែលអ៊ីស្រាអែលបានវាយប្រហារតំបន់ភាគកណ្តាលនៃរដ្ឋធានី ក្នុងរយៈពេលមួយខែ។

គួរបញ្ជាក់ថា សំណើបទឈប់បាញ់ថ្មីរបស់សហរដ្ឋអាមេរិក ត្រូវបានប្រគល់កាលពីសប្តាហ៍មុនដល់ប្រធានសភាលីបង់ លោក Nabih Berri ដែលត្រូវបានគាំទ្រដោយក្រុមហេសបូឡា ដើម្បីឲ្យមានកិច្ចចរចា។

ប្រភពនយោបាយលីបង់ បានប្រាប់សារព័ត៌មាន Reuters ថា បេកសជនរបស់សេតវិមាន លោក Amos Hochstein ត្រូវបានរំពឹងថា នឹងមានវត្តមាននៅទីក្រុងបេរូត នាថ្ងៃអង្គារ សម្រាប់កិច្ចពិភាក្សា ស្តីពីបទឈប់បាញ់។ ប្រព័ន្ធផ្សព្វផ្សាយលីបង់ Voice of Lebanon ក៏បានរាយការណ៍អំពីដំណើរទស្សនកិច្ចនេះផងដែរ ដោយដកស្រង់សម្តីសមាជិកសភាលីបង់ លោក Kassem Hashem ដែលជាផ្នែកមួយនៃក្រុមសមាជិកសភារបស់លោក Berri៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am