Barcelona ស្គាល់​ឈ្នះ​លើកដំបូង​ក្នុង​ពូ​ល E ខណៈ Bayern Munich បន្ត​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា​

2021/10/21 06:52:43 pm        137

​បាល់ទាត់៖ ​ក្រុម​ដែល​កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ FC Barcelona បាន​ស្គាល់​ជ័យជំនះ​ដំបូង​នៅ​ក្របខណ្ឌ UEFA Champions League ពូ​ល E រដូវ​កាល​នេះ​ក្រោយ​យកឈ្នះ Dynamo Kyiv ១-០​។ ​​ខ្សែការពារ​ដែល​ព្រម​កាត់​ប្រាក់ខែ​ពាក់កណ្តាល​របស់ខ្លួន​ជួយ​ក្លិប Gerard Pique គឺជា​អ្នក​ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Barcelona នៅ​នាទី​ទី៣៦​។

​​នេះ​ជា​ជ័យជំនះ​ដំបូង​របស់ Barcelona ក្នុង​ពូ​ល​បន្ទាប់ពី​ចាញ់​ពីរ​ប្រកួត​ដំបូង​រួមមាន​ចាញ់ Bayern Munich ៣-០ និង​ចាញ់ Benfica ៣-០​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Barcelona ឡើងមក​លេខ៣ ក្នុង​ពូ​ល​មាន ៣ពិន្ទុ​ខណៈ Dynamo Kyiv ក្រោម​គេ​មាន ១ពិន្ទុ​។ ​​ងាក​មក​ក្រុម​កំពូល​តារាង Bayern Munich នៅតែ​បន្ត​ជ័យជំនះ​របស់ខ្លួន​ និង​មិនមាន​ក្រុម​ណា​អាច​ស៊ុត​បញ្ចូល​ទី​បាន​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Benfica ៤-០​។ ​​តែ​គ្រាប់​បាល់​បី​គ្រាប់​របស់ Bayern Munich ត្រូវ​រង់ចាំ​ដល់ ២០នាទីចុងក្រោយ​ពោលគឺ​នាទី​ទី៧០ Leroy Sane ជា​អ្នកបើក​ការនាំ​មុខ មុនពេល​ដែល Everton ភ្លាត់​ចូល​ទី​ខ្លួនឯង​នៅ​នាទី​ទី៨០ ឱ្យ Bayern Munich នាំមុខ ២-០​។

​​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski នៅតែ​បន្ត​រក​គ្រាប់​បាល់​បាន​ក្រោយ​ទាត់​បញ្ចូល​ទី​នៅ​នាទី​ទី៨២ និង​គ្រាប់​ចុងក្រោយ​ដោយ Leroy Sane ដដែល​នាទី​ទី៨៤​។ ​​ចប់​ការប្រកួត Bayern Munich យកឈ្នះ Benfica ៤-០ បន្ត​ឈរលើ​គេ​ក្នុង​ពូ​ល E នេះ​មាន ៩ពិន្ទុ​ពេញ​ខណៈ Benfica លេខ២ មាន ៤ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm