ប្រមុខរដ្ឋបានធ្វើដំណើរទៅដល់ទីក្រុង Rio de Janeiro ប្រទសប្រេស៊ីលកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20។
ការទៅដល់ទាំងនេះ រួមទាំងប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានាធិបតីចិនលោក Xi Jinping ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និងប្រធានាធិបតីឈីលីលោក Gabriel Boric ។
ប្រេស៊ីល បានដាក់ពង្រាយទាហាន រថពាសដែក និងនាវាកងទ័ពជើងទឹក ដើម្បីពង្រឹងសន្តិសុខនៅជុំវិញកិច្ចប្រជុំកំពូលរបស់ក្រុមមដឹកនាំមកពីប្រទេស G20 ។
ក្រុមអាជ្ញាធរមិនអាចធ្វេសប្រហែសបាននោះទេ ក្រោយការវាយប្រហារដោយគ្រាប់បែកពុំបានសម្រេចលើតុលាការកំពូលប្រេស៊ីលនៅក្នុងរដ្ឋធានី Brasilia កាលពីថ្ងៃពុធ សប្តាហ៍មុន ៕


