លោក Borrell និយាយថា EU ត្រូវតែដាក់សម្ពាធលើអ៊ីស្រាអែល ជុំវិញសង្រ្គាម នៅហ្កាហ្សា

2024/11/19 01:51:24 am        76

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) នេះ បានអះអាងថា លោកនឹងស្នើទៅកាន់សមាជិកនៃប្លុកនេះថា EU ត្រូវផ្អាកការសន្ទនានយោបាយរបស់ខ្លួនជាមួយអ៊ីស្រាអែល ដោយលើកឡើងពីទង្វើរបស់ប្រទេសនេះ ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា។

លោក Josep Borrell បានប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំ EU ថា៖ «មនុស្សជាច្រើនបានព្យាយាមបញ្ឈប់សង្រ្គាម នៅហ្កាហ្សា។ ក៏ប៉ុន្តែរឿងនេះមិនទាន់កើតឡើងនៅឡើយទេ។ ហើយក៏ខ្ញុំមិនឃើញពីក្ដីសង្ឃឹម ដើម្បីឲ្យរឿងនេះកើតឡើងបានដែរ។ នោះហើយជាមូលហេតុដែលយើងត្រូវដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ហើយជាក់ស្តែងលើភាគីក្រុមហាម៉ាសផងដែរ»។

គួរបញ្ជាក់ថា បើយោងតាមអ្នកការទូត ៤រូប និងលិខិតមួយច្បាប់ ដែលសារព័ត៌មាន Reuters បានឃើញ បានឲ្យដឹងថា ប្រធានគោលនយោបាយការបរទេសរបស់ EU រូបនេះ កាលពីសប្តាហ៍មុន បានស្នើឲ្យប្លុកនេះផ្អាកការសន្ទនានយោបាយរបស់ខ្លួនជាមួយអ៊ីស្រាអែល ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សដែលអាចកើតមានក្នុងសង្គ្រាម នៅតំនប់ហ្កាហ្សា។

តែយ៉ាងណាក្ដី សញ្ញាមួយ បានបង្ហាញថា សំណើរបស់លោក នឹងមិនត្រូវបានស្វាគមន៍ដោយសមាជិក EU ទាំងអស់នោះទេ ដោយរដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp បាននិយាយថា EU ចាំបាច់ត្រូវបន្តការសន្ទនារបស់ខ្លួនជាមួយអ៊ីស្រាអែល។ លោកបានប្រាប់ថា៖ «តាមការយល់ឃើញរបស់ប្រទេសហូឡង់ ទ្វារនេះគួរតែបន្តបើកចំហរជានិច្ច»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm