វិមានក្រឹមឡាំង៖ រដ្ឋបាលលោក Bidenកំពុងធ្វើឲ្យសង្រ្គាមអ៊ុយក្រែនឡើងកម្តៅ

2024/11/18 06:56:44 pm        99

វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា ការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាមេរិក អនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី នឹងមានន័យថា ពួកគេជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះមួយនេះ ហើយនិងបានចោទប្រកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Bidenថា កំពុងធ្វើឲ្យសង្រ្គាមឡើងកម្តៅ ។

រុស្ស៊ីបាននិយាយប្រាប់លោកខាងលិចអស់រយៈពេលច្រើនខែមកហើយថា ការសម្រេចចិត្តបែបនេះនឹងត្រូវបកស្រាយយ៉ាងដូចម្តេច ហើយវានឹងធ្វើឲ្យមានហានិភ័យនៃការប្រឈមដាក់គ្នាជាមួយសម្ព័ន្ធមិត្តណាតូដឹកនាំដោយសហរដ្ឋអាមេរិក ។

ពេលសួរពីសេចក្តីរាយការណ៍ចុះផ្សាយដោយកាសែត New York Times និងទីភ្នាក់ងារព័ត៌មានរ៉យទ័រថារដ្ឋបាលរបស់លោក Bidenបានសម្រេចចិត្តលើការវាយប្រហាររយៈចម្ងាយឆ្ងាយ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានកត់សំគាល់ថា សេចក្តីរាយការណ៍នោះ ពុំបានផ្អែកលើសេចក្តីថ្លែងការណ៍ផ្លូវការណាមួយនោះឡើយ ។ 

លោក Peskov និយាយថា បើសិនជាការសម្រេចចិត្តបែបនេះ ពិតជាត្រូវបានបង្កើតពិតមែន និងនាំទៅកាន់របបទីក្រុងគីវ ដល់ពេលនោះ វាគឺជាជុំថ្មីនៃភាពតានតឹង និងស្ថានភាពថ្មីពីទស្សនៈរួមនៃការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះមួយនេះ ។

លោកបន្តថា លោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់រុស្ស៊ី ពេលដែលលោកនិយាយនៅក្នុងទីក្រុង St Petersburg កាលពីខែកញ្ញា ។

លោក Putinបាននិយាយកាលពីថ្ងៃទី ១២ ខែកញ្ញាថា ការឯកភាពរបស់លោកខាងលិចសម្រាប់ជំហានបែបនេះ នឹងមានន័យថាជាការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់ប្រទេសសមាជិកអង្គការណាតូ សហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែន ពីព្រោះថា ហេដ្ឋារចនាសម្ព័ន្ធយោធាណាតូ និងបុគ្គលិករបស់ពួកគេ ត្រូវតែជាប់ពាក់ព័ន្ធក្នុងគោលដៅបាញ់មីស៊ីល ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am