គ្រាប់រ៉ុក្កែតហោះចេញពីប្រទេសលីបង់ឆ្ពោះទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ត្រូវបានមើលឃើញបាញ់ស្កាត់នៅជិតទីក្រុងតំបន់ឆ្នេរ Nahariya នាថ្ងៃចន្ទនេះ ពេលដែលដំណើរការកាតទូតដឹកនាំដោយសហរដ្ឋអាមេរិក ចាប់ផ្តើមលឿនៗ សម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ។
កងទ័ពអ៊ីស្រាអែល និយាយថា រ៉ុក្កែត ៣០គ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់ Western Galilee ស្ថិតនៅភាគខាងជើងអ៊ីស្រាអែល ហើយត្រូវបានបាញ់ស្កាត់ដោយអន្លើ ។
អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងនោះការវាយប្រហាររបស់អ៊ីស្រាអែលលើសង្កាត់ចំនួន ២នៅទីក្រុងបេរូតកាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ៦នាក់ រួមទាំងមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហេសបូឡាផងដែរ ។
ប្រេសិតពិសេសរបស់សេតវិមានលោក Amos Hochstein ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុងបេរូតនៅថ្ងៃអង្គារស្អែក សម្រាប់កិច្ចប្រជុំលើបទឈប់បាញ់ ។ នេះបើយោងតាមប្រភពនយោបាយលីបង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ៕


