ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវ ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

2024/11/19 02:30:06 am        99

ត្បូងឃ្មុំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញថែទាំផ្លូវឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ថែទាំខួបផ្លូវ ចំនួន ២ ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុបជាង ១៦ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងសាងសង់លូផ្សេងៗ ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ទាក់ទិនការអភិវឌ្ឍន៍ផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះដោយផ្ទាល់ជាប្រចាំ ដើម្បីពិនិត្យអំពីមើលលើការងារស្ថាបនា ការថែទាំ ស្តារ និងការជុសជុលជាដើម លើលក្ខណៈបច្ចេកទេស ជាពិសេសការអនុវត្តឱ្យស្របតាមផែនការ ក្នុងគោលដៅជំរុញបង្ករភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទផងដែរ។ 

ជុំវិញផ្លូវខាងលើនេះ, លោកជំទាវ បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ នៅលើការងារថែទាំផ្លូវទាំងនេះបានល្អប្រសើរ, ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ, ជាក់ស្តែងផ្លូវទាំង ២ ខ្សែខាងលើនេះ, ពិតជាមានសារៈសំខាន់ណាស់ ព្រោះតំបន់ទាំង នេះសុទ្ធសឹងជាអ្នកប្រកបមុខរបរកសិកម្ម ដែលត្រូវការដឹកជញ្ជូនជាចម្បងដូចជា ការដឹកជញ្ជូនសម្ភារៈផ្សេងៗទៅកាន់ចម្ការ ឬការដឹក ជញ្ជូនកសិផលទៅកាន់គេហដ្ឋានរបស់ពួកគាត់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម។ 

ទាក់ទងការចុះពិនិត្យផ្លូវខាងលើនេះដែរ, លោកជំទាវ ឯក គន្ធវារី នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ លោកជំទាវ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬការអត់បាយគ្មានអាជ្ញាធរដឹងឮនោះឡើយ ជាពិសេសការ អភិវឌ្ឍន៍ផ្លូវ ស្ពាន នៅតាមជនបទនេះ ដើម្បីសម្រួលនិងកាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរជាដើម។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, លោកជំទាវ អនុរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm