រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃចន្ទនេះ បានធ្វើការសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តឥតវៀចវេររបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តកិច្ចព្រមព្រៀងការពារជាតិរបស់ខ្លួន គឺប្រទេសហ្វីលីពីន ក្រោយប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មនៅក្នុងទីក្រុងម៉ានីល ។
អំឡុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos លោក Austin និយាយថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតដល់ហ្វីលីពីន ក្រោយប្រទេសមួយនេះ រងការវាយប្រហារដោយព្យុះទីហ្វុងចំនួន ៦ ក្នុងរយៈពេល ១ខែ ។
ហ្វីលីពីន បានបង្ហាញជំនឿចិត្តរបស់ខ្លួនថា សម្ព័ន្ធភាពមួយនេះនៅតែខ្លាំង ក្រោមរដ្ឋបាលជិតមកដល់របស់លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump ។
ហ្វីលីពីន និងសហរដ្ឋអាមេរិក ប្រឈមដូចគ្នានឹងសកម្មភាពគឃ្លើនពីចិន នៅក្នុងសមុទ្រចិនខាងត្បូង គឺជាផ្លូវទឹកមួយរកប្រាក់បានជាង ៣សែនកោដិដុល្លារពីពាណិជ្ជកម្មដឹកជញ្ជូនប្រចាំឆ្នាំ និងជាដែនសមុទ្រមួយដែលទីក្រុងប៉េកាំងប្រកាសសិទ្ធិគ្រប់គ្រងស្ទើតែទាំងអស់ថាជារបស់ខ្លួន ៕


