អង្គការមិនមែនរដ្ឋាភិបាលប៉ាឡេស្ទីនស្នើឲ្យតុលាការអង់គ្លេសហាមឃាត់គ្រឿងបន្លាស់ F-35 កុំឲ្យបញ្ចូនទៅអ៊ីស្រាអែល ដោយសារសង្រ្គាម នៅហ្កាហ្សា

2024/11/19 03:12:48 am        119

មេធាវីតំណាងឲ្យក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីន នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) នេះ បានប្រាប់តុលាការទីក្រុងឡុងដ្រ៍ថា ប្រទេសអង់គ្លេសកំពុងអនុញ្ញាតឲ្យគ្រឿងបន្លាស់មួយចំនួនរបស់យន្តហោះចម្បាំង F-35 ត្រូវបាននាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះបីទទួលស្គាល់ថា ពួកវាអាចត្រូវបានប្រើប្រាស់ដោយបំពាននឹងច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងតំបន់ហ្កាហ្សាក៏ដោយ ។

ដោយមានមូលដ្ឋាននៅតំបន់ West Bank អង្គការ Al-Haq ដែលរបាយការណ៍របស់ខ្លួនបានចោទប្រកាន់ថា មានការរំលោភសិទ្ធិដោយអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន កំពុងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រសួងទទួលបន្ទុកធុរកិច្ច និងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស នៅតុលាការជាន់ខ្ពស់ទីក្រុងឡុងដ្រ៍។

គួរបញ្ជាក់ថា អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា ដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបាននិយាយថា ជិត ៧០ភាគរយនៃអ្នកស្លាប់ដែលខ្លួនបានផ្ទៀងផ្ទាត់ គឺជាស្ត្រី និងកុមារ ជារបាយការណ៍ដែលត្រូវបានអ៊ីស្រាអែលច្រានចោល។

ចំណែកករណីរបស់អង្គការ Al-Haq កើតមានឡើង បន្ទាប់ពីចក្រភពអង់គ្លេស កាលពីខែកញ្ញា បានសម្រេចផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន ៣០ ក្នុងចំណោម ៣៥០អាជ្ញាប័ណ្ណ ទោះបីជាខ្លួនបានលើកលែងការនាំចេញដោយប្រយោលនៃគ្រឿងបន្លាស់របស់យន្តហោះ F-35 ដោយលើកឡើងពីផលប៉ះពាល់លើកម្មវិធី F-35 សកលក៏ដោយ។

អង្គការ Al-Haq អះអាងថា ការសម្រេចនេះ គឺខុសច្បាប់ ព្រោះមានហានិភ័យច្បាស់ណាស់ ដែលយន្តហោះចម្បាំង F-35 អាចត្រូវបានប្រើប្រាស់ ដោយបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm